ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកបវេលអនុវត្តដីកាបង្គាប់ឲ្យឃាត់ខ្លួនពិរុទ្ធជនម្នាក់ ពីបទជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖​  កម្លាំងសមត្ថកិច្ចនគរបាល ស្រុកបវេលបានចុះអនុវត្តដីកាបង្គាប់ឲ្យឃាត់ខ្លួនពិរុទ្ធជន ម្នាក់យកទៅចាត់ការតាមច្បាប់។

ការអនុវត្តដីកាឃាត់ខ្លួនពិរុទ្ធជននេះបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ ៧​កើត ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ២០​២០​ វេលាម៉ោង​ ១២ថ្ងៃត្រង់នៅចំណុចភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ដោយអនុវត្តតាមដីកាលេខ ៦០០ត.ព្រ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិក្រពើសែសិប ភូមិបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ មួយករណី ។

សមត្ថកិច្ចបានឲ្យដឹងថាការអនុវត្តដីកាឃាត់ខ្លួនពិរុទ្ធជននេះគឺសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ជា ជួង ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។

ពិរុទ្ធជនខាងលើត្រូវបានសមត្ថកិច្ចបកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តតាមនីតិវិធី៕ដោយ៖ប្រាថ្នា


ចែករំលែក៖