ខេត្តកោះកុង៖ លោកឧត្តមសេនីយ៍ គង់ មនោ ត្រូវបានតែងតាំង និងប្រកាសចូលកាន់តំណែង ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដែលនេះ គឺជាការកែសម្រួលរដ្ឋបាលកងកម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងការទទួលខុសត្រូវខ្ពស់ក្នុងការបង្ក្រាបបទល្មើសឲ្យរឹតតែល្អប្រសើរបម្រើសង្គមជាតិ និងប្រជាពលរដ្ឋ ។
ពិធីនេះ ត្រូវបានរៀបចំឡើង នារសៀល ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ នៅសាលមហោស្រពខេត្តកោះកុង ក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និង លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀតនៃនគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្តកោះកុង ៕
ដោយ៖ សហការី