ព័ត៌មានទាន់ហេតុការណ៍៖

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ៖ ការបរិច្ចាគឈាមដែលមិនត្រឹមត្រូវនឹងធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត

ចែករំលែក៖

ភ្នំពេញ៖ ការបរិច្ចាគឈាមដែលមិនត្រឹមត្រូវនឹងធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត។

នេះបើតាម លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការផ្ដល់ឈាមដើម្បីសង្គ្រោះជីវិត» នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឲ្យដឹងថា ការផ្តល់ឈាមច្រើនដងពេក  រហូតដល់៣ដងក្នុងមួយខែ នឹងធ្វើឲ្យអ្នកផ្តល់ឈាមប្រឈមនឹងការកើតជំងឺមហារីកឈាម និងខូចខួរឆ្អឹងកង នៅអំឡុងរយៈពេល ១០ឆ្នាំ ក្រោយមក ។

វេជ្ជបណ្ឌិតរូបនេះ បញ្ជាក់ថា ការបរិច្ចាគឈាមដែលត្រឹមត្រូវ គឺត្រូវធ្វើឡើងក្នុងរយៈពេល ៣ខែ ម្តង ប៉ុន្តែការបរិច្ចាគឈាមដែលមិនត្រឹមត្រូវ នឹងធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ៕

ដោយ៖ សិលា


ចែករំលែក៖