ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ប្រកាសថាថ្ងៃនេះ! គ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយបើគិតតាំងពីថ្ងៃទី១៥ដល់ ថ្ងៃទី២៩ ខែសីហានេះ គឺមានរយៈពេល១៥ថ្ងៃហើយ ដែលនៅកម្ពុជាគ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី។

ទន្ទឹមនឹងថ្ងៃនេះ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ថា គ្មានករណីព្យាបាលជាសះស្បើយថ្មីនោះដែរ ចំណែកអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យមានចំនួន៨នាក់ដដែល។

បើគិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ១៩ មានចំនួនសរុប២៧៣នាក់ (ស្រី៥៤នាក់ និងបុរស២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៦៥នាក់(ស្រី៥៤នាក់ និងបុរស ២១១នាក់) និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន០៨នាក់៕ដោយ៖សតារា


ចែករំលែក៖