ព័ត៌មានទាន់ហេតុការណ៍៖

លោក Novak Djokovic លាលែងពីតំណែងជាប្រធានក្រុមប្រឹក្សាអ្នកលេងតឺន្នីសរបស់ ATP

ចែករំលែក៖

កីឡាករវាយតឺន្នីសលេខ១ពិភព Novak Djokovic បានលាលែងពីតំណែងជាប្រធានក្រុមប្រឹក្សាអ្នកលេងតឺន្នីស ATPដើម្បីឈានមុខទៅបង្កើតសមាគមថ្មីមួយដែលមានគោលបំណងបង្កើនអំណាចរបស់កីឡាករវាយតឺន្នីស

បន្ទាប់ពីឈ្នះពានរង្វាន់ Western និង Southern Open កាលពីថ្ងៃសៅរ៍កីឡាករ Djokovic បាននិយាយថាខ្ញុំបានអាននៅក្នុងលិខិតពី ATP ដែលពួកគេគិតថា ATP មិនអាចនៅជាមួយសមាគមនេះបានទេ តាមច្បាប់យើងមានសុវត្ថិភាព១០០ភាគរយ ហើយយើងត្រូវបានអនុញ្ញាតឱ្យបង្កើតសមាគមអ្នកលេងថ្មីមួយទៀត”។

កីឡាករវាយតឺន្នីសឆ្នើមរូបនេះបានបន្តថាយើងមិនអំពាវនាវឱ្យធ្វើពហិការទេ យើងក៏មិនបង្កើតការប្រកួតផ្សេងៗស្របគ្នាដែរ នេះគឺជាជំហានសំខាន់សម្រាប់កីឡាករ ហើយក៏ជាតួនាទីរបស់កីឡាផងដែរយើងគ្រាន់តែចង់មានអង្គការផ្ទាល់ដែលជារបស់យើង១០០ភាគរយ ដោយធ្វើការជាមួយ ATP និងគ្រប់អង្គភាពទាំងអស់

សូមបញ្ជាក់ថា កីឡាករដែលមានបំណងចង់ចុះឈ្មោះចូលជាសមាជិកសមាគមអ្នកលេងកីឡាវាយតឺន្នីស អាជីពគ្រោងនឹងជួបគ្នាក្នុងទីក្រុងញូវយ៉កដែលព្រឹត្តិការណ៍US Open ចាប់ផ្តើមនៅថ្ងៃចន្ទនេះ ដំបូង Djokovic បានលើកឡើងពីគំនិតនៃសហជីពរបស់កីឡាករក្នុងព្រឹត្តិការណ៍ Australian Open ឆ្នាំ ២០១៨។ ចាប់តាំងពីពេលនោះមកមិត្តភក្ដិរបស់គាត់មួយចំនួនកំពុងញុះញង់គាត់ដើម្បីទទួលបានចំណែកកាន់តែច្រើននៃប្រាក់ចំណូលដែលបង្កើតដែលក្រុមប្រឹក្សាអ្នកលេងតឺន្នីសបានបម្រុងទុក

ដោយ៖ភារៈ


ចែករំលែក៖