អន្តរជាតិ៖នៅថ្ងៃទី៣០ខែសីហា សារព័ត៌មានCNN បានផ្សាយថា ក្រុមហ៊ុនជប៉ុន បានប្រកាសពីការសាកល្បងដោយជោគជ័យរថយន្តអាចហោះហើរនៅលើអាកាសបានដោយជោគជ័យ។
តាមការលើកឡើងរបស់ក្រុមហ៊ុនជប៉ុន Sky Drive Inc បានឲ្យដឹងថា ការសាកល្បងងបានធ្វើឡើង នៅថ្ងៃទី ២៥ខែសីហា។ នេះជាលើកទីមួយដែល ក្រុមហ៊ុនបានសាកល្បងហោះហើយចំពោះមុខមហាជន ។
រថយន្តពិសេសខាងលើមានឈ្មោះSD-03 បើកបរដោយអ្នកជំនាញម្នាក់ បានហោះហើរលើអាកាសនៅទីតាំងបានកំណត់រយៈពេល៤នាទី។ លោក Tomohiro Fukuzawa នាយកប្រតិបត្តិក្រុមហ៊ុនខាងលើបានបញ្ជាក់ថា« យើងទទួលបានជោគជ័យក្នុងការសាកល្បងជាលើកដំបូង នៅមុខមហាជន។ ទាំងនោះជាជោគជ័យយ៉ាងធំធេងរបស់ក្រុមហ៊ុនSkyDriveដែលទើបតែបង្កើតឡើងរយៈពេល២ឆ្នាំកន្លងមក។
រថយន្ត SD-03 អាចហោះហើរនិងចុះចតត្រង់ទៅលើ ប្រើប្រាស់ថាមពលអគ្គិសនី។ ក្នុងពេលចុះចតឬហោះហើរប្រើប្រាស់ទីតាំងស្មើនឹងកន្លែងរថយន្តចតពីរគ្រឿងប៉ុណ្ណោះ។ រថយន្តហោះខាងលើ មានម៉ាស៊ីន៨ ដើម្បីធានាសុវត្ថិភាព ក្នុងពេលមានហេតុការណ៍អាសន្នកើតឡើង ៕ដោយ៖ធី រីណា