ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះការសរសើររឿងខ្នាតខ្លីរបស់នាយគ្រឿន និង ស្រីអូន ថតដោយកាមេរ៉ាប្រភេទ ARRI រូបភាពកម្រិត ហូលីវូដ

ចែករំលែក៖

     ភ្នំពេញ៖ ទើបនឹងបញ្ចេញស្នាដៃផលិតភាពយន្តខ្នាតខ្លីលើកដំបូងអ្នកនាងនួន ស៊ុន្ទរីហៅស្រីអូន បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយពី ប្រភេទភាពយន្តខ្នាតខ្លីមួយនេះត្រូវបានបញ្ចេញប្រកបដោយភាពទាក់ទាញរហូតដល់មានអ្នកទស្សនារាប់លានដង។ ទាក់ទាញខណៈ ដែលភាពយន្តខ្លីនេះត្រូវបានថតដោយ ផលិតកម្មរាម និងប្រើប្រាស់កាមេរ៉ាហូលីវូដARRI ជាមួយនឹងតួសម្តែងជាង ៣០នាក់ ដែលរូបអ្នកនាងផ្ទាល់និង នាយគ្រឿនផងដែរ។

ស្របពេលដែលភាពយន្តខ្នាតធំដែលទស្សនិកជនស្គាល់ថាជារឿងដែលមានចំណងជើងថា កម្ម ទើបតែបញ្ចប់ការថត និងឈានចូលដល់ដំណាក់កាលកាត់ត និងបញ្ចូលសំឡេង ស្តង់ដាហូលីវូដកាលពីពេលថ្មីៗនេះ រួមនឹងតួសម្តែងជាច្រើនរូបទៀតទាំងចាស់ទាំងក្មេងបានចូលរួមសម្តែងយ៉ាងយកចិត្តទុកដាក់បំផុតដែលធ្វើអោយទស្សនិកជនក្នុងបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងច្រើនមានការភ្ញាក់ផ្អើល និងស្ញើចសរសើរជាខ្លាំងទៅលើសាច់រឿង និងគុណភាពវីដេអូកំរិតច្បាស់ 4K ដែលមិនចាញ់បរទេសឡើយ។វីដេអូខ្លីបែប TVC នោះមានរយៈពេល ១១នាទី ដែលសម្តែងជាសាច់រឿងសម័យបុរាណខ្មែរ និងបានថតប្លង់នីមួយៗយ៉ាងលំអិតគ្រប់វិនាទីជាមួយនឹងបច្ចេកទេសបញ្ចូលសម្លេងស្តង់ដា ធ្វើអ្នកទស្សនាត្រជាក់ភ្នែក និងលាន់មាត់សរសើរគ្រប់ៗគ្នា។ លើសពីនេះទៅទៀតនោះ គេក៏សង្កេតឃើញថាមានអ្នកទស្សនាច្រើនជាង លានដង ត្រឹមតែរយៈពេល ៣ថ្ងៃ ហើយបានលាន់មាត់សរសើរពីសាច់រឿង និងកម្រិតភាពច្បាស់នៃវីដេអូ ប្រៀបដូចជាប្រភេទរឿងខ្នាតធំផងដែរ។

អ្នកនាងស្រីអូន និយាយថាផលិតកម្មរាមបង្កើតឡើងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យភាពយន្តនៅកម្ពុជាអោយកាន់តែប្រសើរ។អ្នកនាងបន្ថែមថា ការងារនេះទាមទារអោយក្រុមការងារធ្វើដោយប្រើបេះដូង និងមានទស្សនៈវិស័យវែងឆ្ងាយ ទើបទទួលបានលទ្ធផលល្អ។អ្នកនាងក៏បានសង្កត់ថា ផលិតកម្មរាម បង្កើតឡើងមិនផ្តោតទៅលើប្រាក់ចំណេញនោះទេ។ គួររំលឹកផងដែរថា សាច់រឿងខាងលើអ្នកនាងស្រីអូន បញ្ជាក់ថាគឺជាការនិពន្ធដោយផ្ទាល់ដោយអ្នកនាង និងក្រុមការងារផលិតកម្មរាមតែម្តង។ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីថ្មីៗនេះអ្នកនាង នួន ស៊ុន្ទរី ហៅ ស្រីអូន បានហក់ចូលវិស័យមួយថ្មីមួយទៀតជាមួយនឹងការបើកផលិតកម្ម ដែលជាមានឈ្មោះថា ផលិតកម្មរាម (Ream Production) ក្រោមការវិនិយោគទុនដ៏ច្រើនសន្ធឹកសន្ធាប់ដល់ទៅ ជាង 700,000 ដុល្លារអាមេរិក

ដោយ៖ វឌ្ឍនា 


ចែករំលែក៖