ព័ត៌មានទាន់ហេតុការណ៍៖

ខ្មាន់កាំភ្លើងម្នាក់ ដែលបាញ់ប្លន់ហាងមាសយ៉ាងសាហាវនៅខេត្តលុបបូរី កាលពីដើមឆ្នាំ២០២០នេះ ត្រូវតុលាការថៃសម្រេចកាត់ទោសប្រហារជីវិត

ចែករំលែក៖

អន្តរជាតិ៖ ខ្មាន់កាំភ្លើងម្នាក់ ដែលជាប់ចោទពីបទបាញ់សម្លាប់មនុស្ស៣នាក់ ដោយក្នុងនោះមានមនុស្សធំ ២នាក់ និងក្មេងអាយុ ២ឆ្នាំម្នាក់នៅអំឡុងពេលធ្វើការប្លន់ហាងលក់មាសមួយនៅផ្សារទំនើបក្នុងខេត្តលុបបូរីកាលពីថ្ងៃទី០៩ ខែមករា ដើមឆ្នាំ២០២០ ពេលនេះត្រូវបានតុលាការព្រហ្មទណ្ឌថៃ បានកាត់ទោសប្រហារជីវិតហើយ

សូមជម្រាបថា ជនល្មើសឈ្មោះថា Prasittichai Khaokaew ហៅ Golf អាយុ ៣៨ឆ្នាំ ជាអតីតនាយកសាលាបឋមសិក្សាមួយ នៅខេត្តស៊ីងបូរី ត្រូវបាននាំខ្លួនទៅកាន់តុលាការព្រហ្មទណ្ឌថៃនៅទីក្រុងបាងកក កាលពីថ្ងៃទី២៧ ខែសីហា ថ្មីៗនេះ ដើម្បីស្តាប់សាលក្រមរបស់តុលាការ។ ក្រោយជនល្មើសត្រូវបានរកឃើញថា មានពិរុទ្ធ លើបទចោទប្រកាន់ចំនួន រួមមានបទឃាតកម្ម ករណី និងការប៉ុនប៉ងធ្វើឃាត។

គួររម្លឹកផងដែរថា កាលពីអំឡុងពេលធ្វើការប្លន់ក្នុងហាងមាស ជនល្មើសបានប្រើកាំភ្លើងខ្លីមានតកាណុង។ ខ្មាន់កាំភ្លើងត្រូវបានគេតាមប្រមាញ់ ជាមួយប្រាក់រង្វាន់ចំនួន ៥០០,០០០បាត និងត្រូវបានចាប់ខ្លួន ២សប្តាហ៍ក្រោយមក នៅផ្ទះឪពុករបស់គាត់។គ្រឿងអលង្ការមាសដែលត្រូវបានលួចមួយចំនួន ត្រូវបានគេរកឃើញនៅលើដំបូលផ្ទះឪពុករបស់គាត់។ ជនល្មើសបានសារភាពថា ខ្លួនមិនមានបំណងសម្លាប់ ឬប្លន់នរណានោះទេ ប៉ុន្តែដោយសារតែបំណុលល្បែង។

គួរបញ្ជាក់ថា តុលាការព្រហ្មទណ្ឌថៃ បានបង្ហាញភស្តុតាងពីការស៊ើបអង្កេតជាផ្លូវការ និងការសួរចម្លើយរបស់សាក្សី ហេតុដូច្នេះហើយបានចាត់ទុកថាជនជាប់គឺមានពិរុទ្ធភាពក្នុងករណីនេះ ហើយបានផ្តន្ទាទោសគាត់ដោយការប្រហារជីវិត  មិនតែប៉ុណ្ណោះ Golf ក៏ត្រូវបានគេបញ្ជាឱ្យបង់ប្រាក់ពិន័យចំនួន ,០០០ បាត ក៏ដូចជាសំណងដល់ក្រុមគ្រួសារនៃអ្នកដែលគាត់បានសម្លាប់ និងដល់ប្រជាជនដែលគាត់បានបង្កឱ្យរងរបួស នៅក្នុងការបាញ់ប្រហារដ៏ធំនោះ ជាមួយនឹងការប្រាក់ .% ក្នុងមួយឆ្នាំ៕

ដោយ៖សហការី


ចែករំលែក៖