ព័ត៌មានទាន់ហេតុការណ៍៖

តើអ្នកដឹងទេថាហេតុអ្វីបានជាទ្វារយន្តហោះ សម្រាប់អ្នកដំណើរស្ថិតនៅខាងឆ្វេង?

ចែករំលែក៖

នៅពេលឡើងយន្តហោះ ឬក៏ចុះវិញ​ក្រុមអ្នកជំនួយការលើយន្តហោះ​ តែងតែណែនាំអ្នកដំណើរដើរចេញតាមទ្វារខាងឆ្វេង​នៃយន្តហោះ​។ តើហេតុអ្វីបានជា​ ទ្វារយន្តហោះសម្រាប់អ្នកដំណើរតែងតែនៅខាងឆ្វេង?
នៅពេលឡើងយន្តហោះ​អ្នកដំណើរតែងតែធ្វើដំណើរតាមទ្វារខាងឆ្វេង​ មុខឬ ក្រោយ ដែលហៅថា​ L1, L2 ។ ប៉ុន្តែទ្វារទាំងពីរនោះគឺតែងតែនៅខាងឆ្វេងយន្តហោះទាំងអស់។ បញ្ហាខាងលើគឺជាប់ពាក់ព័ន្ធទៅនឹងវិស័យដឹកជញ្ជូនតាមដែនទឹក គឺកប៉ាល់ ហើយចង្កូត គឺបានដាក់នៅខាងឆ្វេង ដែលហៅថា​(​​starboard)មានន័យថា​ស្ថិតនៅផ្នែកខាងស្តាំកប៉ាល់ឬយន្តហោះ ។ ពាក្យនោះកើតចេញពី ពាក្យ Steer Board ក្នុងភាសាអង់គ្លេសមានន័យថាបន្ទប់បើកបរ។ ដោយសារតែ​កប៉ាល់នាវា​ត្រូវបានបើកនៅភាគខាងស្តាំ​ ដូច្នេះពេលចូលចត កំពង់ផែដឹកសម្ភារឬ អ្នកដំណើរ​គឺចតនៅខាងឆ្វេងដែលគេហៅថា Portdide ។
ចំណែកកប៉ាល់ហោះ(យន្តហោះ) គឺនៅតែរក្សា​ប្រពៃណី​ដើរឡើងតាមជំហៀងខាងឆ្វេង។ ចំណែកផ្នែកខាងស្តាំនៃយន្តហោះគឺសម្រាប់សម្ភារផ្សេងៗ​មានរថយន្ត ដឹកអីវ៉ាន់បើកចុះឡើងងាយស្រួល មិនប៉ះពាល់ជាមួយអ្នកដំណើរអាចគ្រោះថ្នាក់។ មួយវិញទៀត ផ្នែកខាងឆ្វេងសម្រាប់ ដឹកជញ្ជូនសម្ភារចេញពីយន្តហោះក្នុងពេលតែមួយដែលអ្នកដំណើរចុះចេញពីយន្តហោះ៕

ដោយ៖ធី រីណា


ចែករំលែក៖