ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ផ្តល់អំណោយឱ្យគ្រួសារមានកូនភ្លោះ៣នាក់ នៅខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ៖ អំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តល់ជូនគ្រួសារមួយ ដែលមានកូនភ្លោះចំនួន ៣នាក់ នៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមរយៈលោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ។ 

សូមបញ្ជាក់ថា៖ បន្ទាប់ពីកើតភ្លាមៗ ចៅរបស់សម្តេចតេជោទាំង ៣រូបនេះ មានសុខភាពមិនសូវល្អនោះទេ ហើយត្រូវបានយកមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ រហូតដល់មានសុខភាពល្អ ទើបលោក សេង ទៀង នាំយកអំណោយទៅផ្តល់ជូនដល់ផ្ទះ នៅខេត្តព្រះសីហនុតែម្តង ។

ហើយកូនភ្លោះទាំង៣ បានចាប់កំណើតនៅលើទឹកដីសន្តិភាព កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅមន្ទីរពេទ្យខេត្តព្រះសីហនុ និងមានឪពុកម្តាយ ជាកម្មកររោងចក្រដូចគ្នា។

នេះជាគ្រួសារកូនភ្លោះ៣នាក់ លើកទី៣៦៧ហើយ ដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជូន ប្រជាពលរដ្ឋនៅទូទាំងប្រទេស សម្រាលកូនភ្លោះ៣នាក់នោះ៕

ដោយ៖ សិលា


ចែករំលែក៖