ព័ត៌មានទាន់ហេតុការណ៍៖

លោក ស ថេត៖ បើមិនមាននគរបាល ទទួលពាក្យបណ្តឹងតាមប៉ុស្តិ៍ក្នុងរាជធានីភ្នំពេញ សូមទាក់ទងទៅលេខ 069 516 999 ជាបន្ទាន់

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥​ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ត្រូវតែប្រចាំការ​ ២៤ម៉/២៤ម៉​ ដេីម្បីផ្តល់សេវា​ ដោះស្រាយបញ្ហា​ និងទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ​ ។
ករណីមិនមានមន្ត្រីប្រចាំការ​ ឬមិនទទួលពាក្យបណ្តឹង​ សូមទំនាក់ទំនង​លេខទូរស័ព្ទ​ ០៦៩​ ៥១៦​ ៩៩៩។
លោកក្រើនរំឮកថា៖ លោកតែងតែណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ថា​“ក្នុងនាមជាមន្ត្រីត្រូវតែបម្រេីសេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស​ ជាមួយនឹងអាកប្បកិរិយាសមរម្យ​ និងសំដីទន់ភ្លន់ជានិច្ច​“ ។ មន្ត្រីគ្រប់រូបត្រូវបានយកចិត្តទុកដាក់ពី ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ។
លោកស្នងការ សូមឱ្យមន្ត្រីចូលរួមបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩​ តាមការណែនាំរបស់ក្រសួងសុខាភិបាល​ ដោយពាក់ម៉ាស់​ឲ្យបានត្រឹមត្រូវ ជាពិសេសលាងដៃជាមួយជែល​ និងសាប៊ូឲ្យបានជាប្រចាំ​ និងសូមបេីកបរដោយប្រុងប្រយ័ត្ន​ និងគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា។
លោកអះអាងថា៖ មិនទុកឱ្យមន្ត្រីនគរបាលណាម្នាក់ឯកកោ ដោយគ្មានការយកចិត្តទុកពីលោកឡើយ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖