ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ លើ Facebook ផ្លូវការ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ថា៖ តាមទំនៀមទម្លាប់ប្រពៃណីបងប្អូនខ្មែរចិន ថ្ងៃនេះគឺជាថ្ងៃសែនក្បាលទឹក នៅពេលប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងរីកចម្រើនមកទល់សព្វថ្ងៃ គឺបានបង្កលក្ខណៈកាន់តែងាយស្រួលអោយបងប្អូនប្រជាពលរដ្ឋមានឱកាសប្រារព្ឋពិធីបុណ្យទានតូចធំទៅតាមជំនឿ និងទំនៀមទម្លាប់ប្រពៃណីសាសនារៀងៗខ្លួនដោយសេរី ។
សម្តេចថ្លែងបន្តថា៖ ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការធ្វេសប្រហែសដុតធូបទៀនក្នុងឱកាសពិធីសែនក្បាលទឹកនេះ ។
សម្តេចលើកឡើងថា៖ ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលរដ្ឋមានអនាម័យក្នុងការរស់នៅ ហេីយមេីលថែការពារសុខភាពជាប់ជានិច្ចកុំអោឆ្លងជម្ងឺកូវីដ-១៩ អោយសោះ ដោយស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬ អាល់កុល និងពាក់ម៉ាសក្នុងពេលចាំបាច់។
សម្តេច សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រេីននិងលាភសំណាងគ្រប់ៗគ្នាកុំបីខាន៕
អរគុណសន្តិភាព