ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងដួលខ្ទាតចូលក្រោមរថយន្តកិនស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល៥នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ម៉ូតូមួយគ្រឿងបើកដោយល្បឿនលឿន បានទៅបុកម៉ូតូមួយគ្រឿងទៀតពេញមួយទំហឹង ធ្វើឲ្យម៉ូតូទាំង២ដួលខ្ទាតចូលក្រោមរថយន្តដែលកំពុងបើកបរ បណ្ដាលឲ្យកិនមនុស្សស្រីម្នាក់ស្លាប់ រីឯមនុស្ស៤នាក់ទៀតរងរបួសនិងធ្ងន់ស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២​ ខែកញ្ញា​ឆ្នាំ២០២០ វេលាម៉ោង១៥និង២០នាទីលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ត្រង់ចំណុចភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ ចើត គឹមយី ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល​ ជាអ្នករួមដំណើរលើម៉ូតូម៉ាកអុិចស៊ិនធ័រ ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះផន សុភ័ក្រភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិតាំងឫស្សី ឃុំរកាជល្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(របួសធ្ងន់)​ និងមានអ្នករួមដំណើរម្នាក់ទៀតឈ្មោះឡី រ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា។ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកប៊ីតពណ៌ខៀវ+ស ពាក់ស្លាកលេខកណ្ដាល1AE-2483 បើកបរដោយឈ្មោះ អឿន សិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិក្រាំងអារី ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយមានរួមដំណើរ២នាក់គឺទី១-ឈ្មោះ​ វង្ស ភ័ត្រា ភេទប្រុស អាយុ១២ឆ្នាំ មានទីលំនៅជាមួយគ្នា ទី២-ឈ្មោះសិទ្ធ ម៉ារៀ ភេទស្រី អាយុ៣ឆ្នាំ មានទីលំនៅជាមួយគ្នា។ដោយឡែករថយន្តដែលម៉ូតូជនរងគ្រោះដួលចួលទៅក្រោមរថយន្តនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខកំពង់ចាម3A-5192 មានសណ្ដោងសឺមីរឺុម៉កពាក់ស្លាកលេខកំពង់ចាម4A-0480 អ្នកបើកបររត់គេចបាត់​។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូម៉ាកអុិចស៊ិនធ័រ គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះផន សុភ័ក្រ ភេទប្រុសអាយុ១៨ឆ្នាំ ដោយមានរួមដំណើរ២នាក់ពីក្រោយទី១-ឈ្មោះឡី រ៉ូ ភេទប្រុសអាយុ១៦ឆ្នាំ.ទី២-ឈ្មោះ. ចើត គឹមយី ភេទស្រី អាយុ១៦ឆ្នាំ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿងម៉ាកប៊ីតពណ៍ខៀវ+ស ពាក់ស្លាកលេខកណ្ដាល1AE-2483 បើកបរដោយឈ្មោះ អឿន សិទ្ធ ភេទប្រុសអាយុ២៧ឆ្នាំ ដោយមានអ្នករួមដំណើរ២នាក់ទី១-ឈ្មោះ​ វង្ស ភ័ត្រា ភេទប្រុសអាយុ១២ឆ្នាំ និងទី២-ឈ្មោះ.សិទ្ធ ម៉ារៀ ភេទស្រី អាយុ៣ឆ្នាំ ធ្វើដំណើរពីត្បូ ទៅជើង(ពីភ្នំពេញទៅកំពង់ចាម)ស្របទិសគ្នា បណ្ដាលឱ្យម៉ូតូទាំង២គ្រឿងដួលហើយរអិលទៅចូលក្រោមរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខកំពង់ចាម3A-5192 មានសណ្ដោងសឺមីរឺុម៉កពាក់ស្លាកលេខកំពង់ចាម4A-0480 អ្នកបើកបររត់គេចបាត់ស្រមោល ដែលធ្វើដំណើរចេញពីរោងចក្រS.K ក្នុងទិសដៅពីកើតទៅលិច ហើយបត់ស្ដាំទៅទិសខាងជើង បណ្ដាលឱ្យស្លាប់ឈ្មោះ
ចើត គឹមយីនៅកន្លែងកើតហេតុ និងរបួសធ្ងន់ដៀឈ្មោះផន សុភ័ក្រ និងនិង៤នាក់ទៀតរបួសស្រាល។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងក្រុងភ្នំពេញ។ចំណែកវត្ថុតាងពាក់ព័ន្ធត្រូវបានកម្លាំង
ប៉ុស្តិ៍ព្រែកអញ្ចាញនិងកម្លាំងជំនាញស្រុក បានចុះទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យ និង វាស់វែង រួចយកម៉ូតូទាំង២គ្រឿងនិងរថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីចាត់ការតាមច្បាប់ ។ចំណែកសពជនរងគ្រោះឈ្មោះ​ចើត គឹមយី ជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបណ្ដាលមកអ្នកបើកបរម៉ូតូអុិចស៊ិនធ័រ បើកបរលឿន ខ្វះការប្រុងប្រយ័ត្ន ហើយបានមកបុកម៉ូតូម៉ាកប៊ីតពីក្រោយ រួចដួលចូលក្រោមរថយន្តទាំង២គ្រឿង៕ ស្អាងជ័យ


ចែករំលែក៖