ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីព្រាងច្បាប់ចំនួនបីត្រូវបានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាលើកយកមកប្រជុំ ពិភាក្សា

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ចំនួនបីត្រូវបានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាលើកយកមកប្រជុំ ពិភាក្សាក្រោមអធិបតីភាពរបស់ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ លោក អនុប្រធាន លោកស្រីលេខាធិការ និងលោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មការ ដើម្បីត្រៀមជួបពិភាក្សាជាមួយតំណាងរដ្ឋាភិបាលនាពេលខាងមុខ។

សូមបញ្ចាក់ថា៖សេចក្តីព្រាងច្បាប់ចំនួនបីរួមមាន៖
១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ
-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃម៉ាឡេស៊ីស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនិងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ
-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងប្រាក់ចំណូលនិងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ
២-សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ។
៣-សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។
កិច្ចប្រជុំផ្ទៃក្នុងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅបន្ទប់គណៈកម្មការទី២នៃវិមានរដ្ឋសភា៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖