ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងវប្បធម៌៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ទទួលរង្វាន់ JIKJI នៃស្មារតីចងចាំពិភពលោក ឆ្នាំ២០២០ របស់អង្គការយូណេស្កូ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានកិត្តិយសសូមជម្រាបជូនសាធារណជននិងប្រជាជនកម្ពុជាទាំងអស់មេត្តាជ្រាបថា ៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ អង្គការយូណេស្កូពិភពលោកដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសបានសម្រេចផ្តល់ រង្វាន់ JIKA នៃស្មារពីចងចាំពិភពលោករបស់អង្គការយូណេស្កូ ដល់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង លើសមិទ្ធផលនៃការខិតខំប្រឹងប្រែងក្នុងការអភិរក្សឯកសារនិងបណ្ណសាររូបថតដែលជាមរតកឯកសារប្រវត្តិសាស្ត្រដ៏សំខាន់ សម្រាប់មនុស្សជាតិ។ ការសម្រេចផ្តល់រង្វាន់ JIKI នេះ ធ្វើឡើងយ៉ាងម៉ត់ចត់បំផុតពីគណៈកម្មការវាយតម្លៃ ដែលជ្រើសរើស ចេញពីគណៈកម្មាធិការ ទីប្រឹក្សាអន្តរជាតិស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ។

ក្រសួងសូមជម្រាបជូនផងដែរថា ៖ JIKIIជារង្វាន់ដែលបានបង្កើត ដើម្បីរំថោកដល់ខួបនៃការចុះបញ្ជីសៀវភៅ Buljo Jikj Sinche Yojecl ជាឯកសារបោះចេញពីពុម្ពអក្សរលោហៈផ្តុំគ្នាដែល នៅសល់ចាស់ជាងគេលើពិភពលោក នាវឡុងពេលនៃកិច្ចប្រជុំប្រតិបត្តិរបស់អង្គការយូណេស្កូកាលពីខែមេសា ឆ្នាំ២០០៤។ គោលបំណងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីចូលរួមលើកស្ទួយ និងលើកទឹកចិត្តដល់បុគ្គល ឬស្ថាប័នដែលបានខិតខំ គាំពារនិងថែរក្សាមរតកឯកសារដោយផ្តោតលើទិសដៅអប់រំបណ្តុះបណ្តាល ការផ្សព្វផ្សាយ និងការចែករំលែកចំណេះដឹងដល់ ប្រជាពលរដ្ឋគ្រប់ជាតិសាសន៍និងគ្រប់វ័យ។ រង្វាន់ JIKI នៃស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ បានផ្តល់ជូនបុគ្គលនិងស្ថាប័នសាធារណៈ នារៀងរាល់២ឆ្នាំម្តង។ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាប័នទី៨ ដែលទទួល បានរង្វាន់ប្រចាំឆ្នាំ២០២០។ មូលដ្ឋានសំខាន់ក្នុងការផ្តល់រង្វាន់ពីផ្អែកទៅលើការថែរក្សារកិណ្យឯកសារ បណ្ណសាររូបថត និងការរៀបចំប្រព័ន្ធទិន្នន័យរួមមួយដែលផ្តល់ភាពងាយស្រលដល់សាធារណជនក្នុងការស្វែងរកឯកសារ។

ការផ្តល់រង្វាន់នេះជាសក្ខីភាពមួយរបង្ហាញពីស្មារតីនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបារបនិងប្រជាជនកម្ពុជា សហការជាមួយដៃគូអន្តរជាតិនានា
ក្នុងការថែរក្សាឯកសារទុកជាភ័ស្តុតាងសម្រាប់មនុស្សជាតិទាំងមូលសិក្សារៀនសូត្រ ដើម្បីការពារកុំឲ្យអំពើប្រល័យពូជសាសន៍ កើតឡើងសារ ជាថ្មីក្នុងប្រទេសកម្ពុជានិងពិភពលោក៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖