ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីជាជនជាតិបរទេសម្នាក់ធ្លាក់ពីលើ អគារខុនដូ Sky Lar បណ្ដាលឲ្យស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្បែរអគារ ខុនដូSky Lar បានឱ្យដឹងថា មានមនុស្សស្រីម្នាក់ជាជនជាតិបរទេសមិនដឹងជាយ៉ាងម៉េចទេបានធ្លាក់ពីលើអគារខុនដូរSky Lar ជាន់ទី២៤ ចុះមកក្រោមបណ្ដាលឱ្យស្លាប់ភ្លាមៗហើយសមត្ថកិច្ចបានឃាត់ខ្លួនបុរស២នាក់ជាជនជាតិបរទេសទៅសាកសួរផងដែរ ។

ករណីនេះត្រូវបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នៅចំណុចផ្លូវលេខ៤១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

 ជនរងគ្រោះជាស្ត្រីជនជាតិបរទេសនោះមានអាយុ៣២ឆ្នាំ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានបញ្ជាក់ថាករណីខាងលើនេះយោងតាមការបញ្ជាក់ពីសន្តិសុខដែលយាមនៅកន្លែងកើតហេតុខាងលើថា៖គាត់ឃើញស្រ្តីរងគ្រោះខាងលើ មិនដឹងយ៉ាងម៉េចស្រាប់តែធ្លាក់ពីលើ អគារខុនដូSky Lar ជាន់ទី២៤ ចុះមកក្រោមបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងដីឡូត៍មួយកន្លែងដែលនៅក្បែរនោះផងដែរ។  ភ្លាមៗនោះសន្តិសុខយាមនៅ អគារខុនដូ Sky Lar ក៏បានរត់ទៅប្រាប់សមត្ថកិច្ចមូលដ្នានថាជនរងគ្រោះខាងលើបានធ្លាក់ពីលើអគារខុនដូSky Lar ស្លាប់បាត់ទៅហើយ។ក្រោយមក សមត្ថកិច្ចបានឃាត់ខ្លួនបុរស២នាក់ជាជនជាតិបរទេសទៅសាកសួរផងដែរ ។

បើតាមនគរបាលបានបញ្ជាក់ថាពិតប្រាកដជាមានស្រ្តីជនជាតិបរទេសម្នាក់ស្លាប់មែន ទើបចុះមកត្រួតពិនិត្យនិងសហការជាមួយការិយាល័យបច្ចេកទេសកោសល្យវិច័យស្នងការដ្ឋានរាជធានីភ្នំពេញ តែសមត្ថកិច្ចមិនទាន់ហ៊ានសន្និដ្ឋានថាជាករណីឃាតកម្មនោះទេគឺកំពុងតែស្រាវជ្រាវបន្ត៕ ដោយ៖ជីណា


ចែករំលែក៖