ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង អញ្ជើញជួបសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍

ចែករំលែក៖

ខេត្តព្រៃវែង ៖ នាព្រឹកវេលា៨៖០០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត អញ្ជើញជួបសំណេះសំណាលជាមួយយោធិន កងរាជអាវុធហត្ថ ចូលនិវត្តន៍ និងកងរាជអាវុធហត្ថ ដល់អាយុចូលសោធននិវត្តន៍ ចំនួន ១១​ នាក់ ក្នុងនោះសោធននិវត្តន៍​ចំនួន ០២ នាក់ ដល់អាយុចូលសោធននិវត្តន៍ ចំនួន ០៩ នាក់ ក្នុងម្នាក់ៗ ទទួលបាន ទឹកផ្លែឈើ ១កេស មីម៉ាម៉ា ១កេស ត្រីខ ១យ៉ួរ ជែលលាងដៃ ១ដប និងថវិកា ១០០.០០០ រៀល ឆ្លៀតឱកាសបុណ្យកាន់បិណ្យ លោកឧត្តមសេនីយ៍ មេបញ្ជាការ ពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតែងតែយកចិត្តទុកដាក់ ចំពោះនាយ នាយរង កងរាជអាវុធហត្ថ ចូលនិវត្តន៍ ជានិច្ច ៕ដោយ ៖ សសម


ចែករំលែក៖