ព័ត៌មានទាន់ហេតុការណ៍៖

អង្គការ UNICEF ​អះអាងថា៖ ក្រុមហ៊ុន​ផលិត​ឱសថ​ចំនួន​២៨ នៅ​ប្រទេស​ចំនួន​១០ មាន​សមត្ថភាព​ក្នុង​ការផលិត​វ៉ាក់សាំង​COVID-19

ចែករំលែក៖

អន្តរជាតិ៖ អង្គការ UNICEF បានប្រកាសនៅថ្ងៃទី ខែកញ្ញាឆ្នាំ២០២០នេះ​​ថា ខ្លួននឹងជួយ ក្នុងការទិញ និងចែកចាយវ៉ាក់សាំង​COVID-19 ពីក្រុមហ៊ុនផលិតឱសថចំនួន២៨ នៅប្រទេសចំនួន១០ ដែលមានសមត្ថភាពក្នុងការផលិតវ៉ាក់សាំងក្នុងចំនួនដ៏ច្រើនមិនធ្លាប់មានរយៈពេលឆ្នាំ ដើម្បីទប់ស្កាត់នឹងការឆ្លងជំងឺរាតត្បាត​COVID-19​

បើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters និយាយថា អង្គការ UNICEF រួមជាមួយនឹងអង្គការសុខភាពពិភពលោក (WHO)​បានរួមសហការគ្នាក្នុងគម្រោង COVAX ដែលមានបំណងទិញ និងផ្គត់ផ្គង់វ៉ាក់សាំងដោយសមធម៌ ប៉ុន្តែមកទល់ពេលនេះ ប្រទេសដែលមានធនធានចំនួន៧៦ បានបេ្តជ្ញាចិត្តក្នុងគម្រោងនេះ

បើតាមអង្គការ​UNICEF ​បាននិយាយក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថាក្រុមហ៊ុនផលិតវ៉ាក់សាំងទាំង២៨នោះ បានចែករំលែកកាលវិភាគផែនការផលិតកម្មវ៉ាក់សាំង COVID-19 ប្រចាំឆ្នាំរហូតដល់ឆ្នាំ២០២៣ ដោយការវាយតម្លៃផ្នែកទីផ្សារបស់ UNICEF បានបង្ហាញថា អ្នកផលិតវ៉ាក់សាំងទាំងឡាយ មានបំណងផលិតវ៉ាក់សាំងរួមគ្នាក្នុងចំនួនដ៏ច្រើនមិនធ្លាប់មានក្នុងចន្លោះពេលឆ្នាំ ទៅឆ្នាំ

យ៉ាងណាមិញ អ្នកផលិតវ៉ាក់សាំង ក៏បានបញ្ជាក់ថា គម្រោងនេះអាចធ្វើទៅបានអាស្រ័យនឹងកត្តាជាច្រើនដូចជាភាពជោគជ័យនៃការធ្វើតេស្តការព្រមព្រៀងទិញទុកជាមុន ការផ្តល់មូលនិធិ ការកាត់បន្ថយនីតិវិធី ការបើកផ្លូវលើបញ្ញត្តិច្បាប់ និងការចុះឈ្មោះវ៉ាក់សាំងជាដើម

សូមជម្រាបថា បច្ចុប្បន្ននេះ វ៉ាក់សាំងជាច្រើនប្រភេទ កំពុងត្រូវបានអភិវឌ្ឍប៉ុន្តែមានវ៉ាក់សាំងមិនច្រើនឡើយដែលអាចឈានដល់ដំណាក់កាលទីបីដែលជាការធ្វើតេស្តទ្រង់ទ្រាយធំ វ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពដើរតួសំខាន់ក្នុងការរាំងខ្ទប់ជំងឺ COVID-19 ដែលមកដល់ពេលនេះបានឆក់យកជីវិតមនុស្សជាងសែននាក់នៅជុំវិញពិភពលោក

ប៉ុន្តែការទទួលបានវ៉ាក់សាំងសម្រាប់ប្រទេសក្រីក្រ បានក្លាយជាបញ្ហាប្រឈមនិងការបារម្ភរបស់អង្គការអន្តរជាតិ ដោយសារតែប្រទេសអ្នកមានដូចជាសហរដ្ឋអាមេរិក អង់គ្លេស កាណាដា ជប៉ុន និងសហភាពអឺរ៉ុបបានបញ្ជាទិញវ៉ាក់សាំង​COVID-19 ចំនួន,ពាន់លានសម្រាប់ទុកជាមុនរួចទៅហើយដូច្នេះហើយទើបគម្រោង COVAX ដែលដឹកនាំរួមគ្នាដោយ WHO និងUNICEF មានសារសំខាន់សម្រាប់ប្រទេសក្រីក្រ

ដោយឡែកអង្គការWHO បានបញ្ជាក់ផងដែរថា គោលបំណងរបស់ខ្លួន គឺចង់ឲ្យប្រទេសនីមួយៗទទួលបានវ៉ាក់សាំង២០ភាគរយនៃចំនួនប្រជាជនរបស់ខ្លួនដោយចាប់ផ្តើមពីក្រុមដែលងាយរងគ្រោះ

គួរបញ្ជាក់ថា អង្គការUNICEF ដែលជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកកុមារ ដែលមានតួនាទីក្នុងការចូលរួមចែកចាយ និងទិញវ៉ាក់សាំង ដោយសារតែអង្គការមួយនេះ ជាអ្នកទិញវ៉ាក់សាំងច្រើនបំផុតក្នុងពិភពលោក គឺជាងពាន់លានសម្រាប់ រៀងរាល់ឆ្នាំ សម្រាប់កម្មវិធីវ៉ាក់សាំងក្នុងប្រទេសក្រីក្រចំនួន១០០ នៅទូទាំងពិភពលោក៕ដោយ៖ស តារា


ចែករំលែក៖