ប្រទេសជប៉ុន៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ លោក អុឹង រចនា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រុមការងារ បានជួបសំណេះសំណាលជាមួយប្អូនៗនិស្សិត កម្មសិក្សាការី ដែលមានការលំបាក និងបាត់បង់ការងារ ឬបាត់បង់ចំណូលលើសពី៥០% ដោយសារជំងឺកូវីដ-១៩ និងបានផ្តល់ថវិកា និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់អង្គការ សប្បុរសធម៌ជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជា។
សូមរំឭកថា៖ កន្លងទៅកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ លោក អុឹង រចនា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយរួមមានអង្ករ និងគ្រឿងឧបភោគបរិភោគរបស់រាជរដ្ឋាភិបាលកម្ពុជា និងសប្បុរសជនជប៉ុន ជូនបងប្អូនប្រជាពលរដ្ឋ កម្មសិក្សាការី និងពលករ ចំនួន១៤០នាក់ នៅខេត្ត Gunma និងខេត្ត Saitama ដែលជួបប្រទះការលំបាកដោយសារជំងឺកូវីដ-១៩ ៕
ដោយ៖ សិលា