ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន​ឱសថចិន រក​បានប្រទេស​ចំនួន​៤​ទៀត​ ដើម្បី​ធ្វើតេស្ត​វ៉ាក់សាំង COVID-19 ដំណាក់កាល​ទី​បី​

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទី ខែកញ្ញា ឆ្នាំ២០២០ថ្មីៗនេះក្រុមហ៊ុនឱសថដ៏ធំរបស់ចិនចំនួនពីរ គឺ China National Biotec Group (CNBG) and Sinovac Biotech Ltd បានប្រកាសថា នឹងធ្វើតេស្តទ្រង់ទ្រាយធំវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នៅប្រទេសចំនួនបួនទៀតនៅប្រទេសប៉ែកអឺរ៉ុបនិងអាស៊ី ក្រុមហ៊ុនឱសថចិននោះ អះអាងថា៖ ការធ្វើតេស្តដំណាក់កាលទីបីនេះ ត្រូវបានរំពឹងថា នឹងផ្ដល់ទិន្នន័យកាន់តែទុកចិត្តបានដើម្បីឈានទៅដល់ការផលិតវ៉ាក់សាំងការពារជំងឺ COVID-19

បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅស៊ែប៊ី CNBG នឹងសាកល្បងវ៉ាក់សាំងដែលអភិវឌ្ឍដោយមន្ទីរពិសោធន៍វូហាន និងប៉េកាំង ចំណែកនៅប៉ាគីស្ថាន ត្រូវប្រើប្រាស់វ៉ាក់សាំងរបស់អង្គភាពក្រុមហ៊ុននេះប្រចាំប៉េកាំងអនុប្រធានក្រុមហ៊ុននេះ លោក Zhang Yuntao បញ្ជាក់ថាសម្រាប់ការធ្វើតេស្តដំណាក់កាលទីបី ក្រុមហ៊ុនរំពឹងមានអ្នកចូលរួមពាន់នាក់មកពីប្រទេសចំនួន១០ សព្វថ្ងៃការសាកល្បង ត្រូវបានធ្វើនៅអេមីរ៉ាត់អារ៉ាប់រួមហ្ស៊កដានី បារ៉ែ ប៉េរូ ម៉ារ៉ុ និងអាហ្សង់ទីន

អនុប្រធានក្រុមហ៊ុនខាងលើអះអាង ប្រទេសជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ទិញវ៉ាក់សាំងពីក្រុមហ៊ុនលោកប្រមាណ៥០០លានដូហើយលើសពីនេះ វ៉ាក់សាំងរបស់ CNBG នឹងត្រូវចែកឲ្យបុគ្គលិកចិននៅស្ថានទូតចិននៅបរទេសនៅពេលឆាប់ៗផងដែរ

សូមជម្រាបថា ក្រុមហ៊ុនផលិតឱសថ CNBG នឹងសាកល្បងវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ខ្លួននៅស៊ែប៊ី និងប៉ាគីស្ថាន ក្រោយប្រទេសទាំងពីរនេះ យល់ព្រមចូលរួមក្នុងការធ្វើតេស្តវ៉ាក់សាំងដំណាក់កាលទីបីចំណែក Sinovac នឹងយកវ៉ាក់សាំងរបស់ខ្លួនទៅសាកល្បងនៅតួគី និងបង់ក្លាដែ ក្រុមហ៊ុនចិនទាំងពីរនេះ កំពុងព្យាយាមប្រមូលទិន្នន័យឲ្យបានច្រើន និងចម្រុះគ្នាដើម្បីពិសោធប្រសិទ្ធភាពវ៉ាក់សាំងរបស់ខ្លួន

បើតាមការបញ្ជាក់របស់នាយកប្រតិបត្តិ Sinovac លោក Yin Weidong នៅថ្ងៃទី ខែញ្ញ  វ៉ាក់សាំងនេះ កំពុងត្រូវបានសាកល្បងនៅប្រេស៊ី និងឥណ្ឌូណេស៊ី ដែលសុទ្ធសឹងជាប្រទេសមានករណីឆ្លងច្រើន ចំណែកវ៉ាក់សាំងរបស់ Sinovac ដែលមានឈ្មោះថា CoroVac វិញក៏ត្រូវបានអនុញ្ញាតឲ្យធ្វើតេស្តនៅតួគី និងបង់ក្លាដែសម្រាប់ដំណាក់កាលទីបីដែរ

ដោយ៖ស តារា


ចែករំលែក៖