ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ អញ្ជើញផ្តល់រង្វាន់ជ័យលាភីប្រលងអត្ថបទប្រធានបទកូវីដ-១៩ របស់ក្លិបអ្នកកាសែតកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖នាព្រឹកថ្ងៃទី៧ខែកញ្ញា ឆ្នាំ ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្លិបអ្នកកាសែត កម្ពុជា បានរៀបចំពិធីប្រគល់រង្វាន់ដល់អ្នកកាសែតជ័យលាភីក្នុងការប្រឡងអត្ថបទអ្នកសារព៌ត៌មានក្នុងបរិបទកូវីដ-១៩ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
នៅក្នុងមតិស្វាគមន៍របស់លោក ប៉ែន ប៊ុណ្ណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថាដោយមានការយកចិត្តទុកដាក់ពីក្រសួងសុខាភិបាល ជាពិសេសរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ធ្វើឲ្យកម្ពុជាមិនរីករាលជំងឺនេះច្រើននិងគ្មានអ្នកស្លាប់ មានតែជាសះស្បើយជាបន្តបន្ទាប់។ទាំងនេះគឺដោយសារមានការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាលហើយក្នុងនោះមានការចូលរួមផ្សព្វផ្សាយពីជំងឺកូវីដ-១៩ ប្រកបដោយតម្លាភាព ក្រមសីលធម៌ និងចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងការទប់ស្កាត់ជំងឺដ៏សាហាវនេះផងដែរ។ ដោយហេតុនេះហើយទើបក្លិបអ្នកកាសែតកម្ពុជាបើកវេទិកាប្រកួតប្រជែងសរសេរអត្ថបទនេះឡើង។
បន្ទាប់មកអង្គពិធីបានប្រកាសលទ្ធផលអ្នកទទួលជ័យលាភីលេខ១ដល់លេខ៥ដូចតទៅ៖
-លេខ១៖កញ្ញា សៅ សុខអេង ទទួលពាន១និងថវិកា២លានរៀល ។
-លេខ២៖ លោក ម៉ៅ សំណាង ទទួលពាន១ និងថវិកា ១លាន២សែនរៀល។
-លេខ៣៖ អ្នកស្រី មុំ គន្ធា ទទួលពាន១ និងថវិកា៨សែនរៀល រៀល។
-លេខ៤ ៖លោកស្រី ស៊ន សុខឃាង រង្វាន់លើកទឹកចិត្តនិងថវិកា ៤ សែនរៀល ។
-លេខ ៥ ៖លោកស្រី អេង គឹមហុង រង្វាន់លើកទឹកចិត្ត ថវិកា៤សែនរៀល។
ជាមួយគ្នាដែរ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានមតិសំណេះសំណាលសម្តែងកោតសរសើរដល់ក្លិបអ្នកកាសែតកម្ពុជាដែលរៀបចំកម្មវិធីនេះឡើងនិងអបអរសាទរអ្នកទទួលជ័យលាភី ព្រមទាំងមានមតិផ្តាំផ្ញើឲ្យយើងទាំងអស់គ្នាកុំសន្តិភាពនឹងជំងឺកូវីដ-១៩ ត្រូវតែនាំគ្នាបន្តទប់ស្កាត់ជំងឺនេះជាបន្តទៀត ព្រោះនៅលើពិភពលោកនៅមិនទាន់រកឃើញឱសថព្យាបាលបាន១០០ភាគរយនៅឡើយទេ ៕

ដោយ៖ប្រាថ្នា


ចែករំលែក៖