ខេត្តស្វាយរៀង ៖យោងតាមលោកប៉ែនចាន់ធី ប្រធានការិយាល័យផលិតកម្មសត្វ និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តស្វាយរៀងបានអោយដឹងនៅព្រឹកថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២០នេះថាមន្ត្រីជំនាញ បសុពេទ្យ បានចុះចាក់វ៉ាក់សាំង ការពារជម្ងឺអុតក្តាម សារទឹក ដល់សត្វ គោ ក្របី ចិញ្ចឹម ដោយកសិករទូទាំងខេត្តបាន ជាង៥ម៉ឺនក្បាល
លោកបានបន្តថា នៅឆមាសទី១ ចាក់វ៉ាក់សាំងសារទឹក ដល់គោ ក្របីទូទាំងខេត្ត សរុប២២៤៧៧ក្បាល ក្នុងនោះគោ មាន១៦ ៤១៥ក្បាល ក្របី៦ ០៦២ក្បាល ។
ដោយចាក់វ៉ាក់សាំងការពារជំងឺអ៊ុតក្តាម បានសរុប ៤ ៧៣០ក្បាល ក្នុងនោះគោមានចំនួន ៣ ៣៧៤ក្បាល និងក្របី ចំនួន១ ៣ ៥៤ក្បាល។
ហើយ នៅត្រីមាសទី៣ នេះ បានចាក់វ៉ាក់សាំងសារទឹក លើសត្វកសិករចិញ្ចឹមសរុប បាន ៣០ ១៦៧ក្បាល ក្នុងនោះគោ បាន ១៥ ៧៥២ក្បាល និង សត្វក្របី ១៤ ៤១៥ក្បាល និងចាក់ វ៉ាក់សាំង ការពារជំងឺអុតក្តាម បានសរុប ៥ ៣០០ក្បាល ក្នុងនោះគោចំនួន ៣ ៧០៤ក្បាល និង សត្វក្របីបាន ១ ៥៩៦ក្បាល ។
លោកបន្ថែម ជាវិធានការឆ្លើយតប ជួយដល់កសិករទូទាំងខេត្ត មកទល់ឥឡូវនេះ មន្ត្រីជំនាញ បានចុះចាក់វ៉ាក់សាំង ដល់សត្វកសិករចិញ្ចឹមទូទាំងខេត្ត បាន សរុបរួម ចាក់វ៉ាក់សាំងសារ ទឹកគោ ក្របីសរុប ៥២ ៦៦៤ក្បាល/ក្នុងនោះគោ ៣២ ១៦៧ក្បាល និងក្របី ២០ ៤៧៧ ក្បាល និងចាក់វ៉ាក់សាំងការពារអុតក្តាមសរុប បាន ៥ ៣០០ក្បាល ហើយសរុប ទាំង សារទឹក អុតក្តាម ទូទាំងខេត្ត បានចំនួន ៥៧ ៩៤៤ក្បាល គោបាន ៣៥ ៨៧១ក្បាល និងក្របី ២២ ០៧៣ក្បាល ក្នុង ឆ្នាំ២០២០ នេះ ហើយយុទ្ធនាការនេះនឹងធ្វើជាបន្តបន្ទាប់ទៀតផងដែរ។ដោយ៖សុថាន