ព័ត៌មានទាន់ហេតុការណ៍៖

មីយ៉ាន់ម៉ា ចាប់ផ្តើមបើកយុទ្ធនាការឃោសនា​បោះឆ្នោត

ចែករំលែក៖

អន្តរជាតិ៖នៅថ្ងៃទី​៨ ខែកញ្ញា មីយ៉ាន់ម៉ា បានចាប់ផ្តើមបើកយុទ្ធនាការឃោសនាបោះឆ្នោត​​ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ​២០២០។
ដោយសារតែបញ្ហា​កូវីដ​-១៩​ ឆ្លងរាលដាលបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពឃោសនាបោះឆ្នោត ហើយអ្នកចូលរួម​ច្រើនបំផុតមានតែ៥០នាក់ប៉ុណ្ណោះ។ អ្នកនាំពាក្យគណបក្ស ជាតិដើម្បីប្រជាធិបតេយ្យ (NLD) កាន់អំណាច បានប្រកាសថា គណបក្សមានគម្រោងបញ្ជូនក្រុមការងារទៅតាមផ្ទះ​ដើម្បីចែកឯកសារស្តីពីគោលនយោបាយនិងទង់ជាតិ។
មេដឹកនាំគណបក្ស NLD លោកស្រី​ អង់សាន ស៊ូជី បានប្រកាសលុបចោលដំណើរការឃោសនាបោះឆ្នោត​​ដោយមូលហេតុ​ខ្លាចការឆ្លងរាលដាលកូវីដ​-១៩ កាន់តែច្រើនឡើង។
ការបោះឆ្នោតលើកនេះ​ មាន គណបក្សនយោបាយចូលរួម​សរុប​៩៧គណបក្ស​។​ ក្រុមអ្នក​​ឯកទេសវិភាគ បានលើកឡើងថា គណបក្សកាន់អំណាចរបស់លោកស្រីអង់សាន ស៊ូជីនឹងទទួលបានការគាំទ្រខ្ពស់បំផុតពីពលរដ្ឋ ។
ពាក់ព័ន្ធការឆ្លងកូវីដ​-១៩​ មកទល់ពេលនេះ មីយ៉ានម៉ាមានករណីឆ្លងកូវីដ-១៩ សរុប​១.៧០៩នាក់ និងមានអ្នកស្លាប់​១០នាក់។ ជាមួយគ្នានេះក៏មានអ្នកព្យាបាលជាសះសប្បើយជាង ៤៦០នាក់ ផងដែរ​៕ដោយ៖ធី រីណា


ចែករំលែក៖