ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូគេគេចខ្លួនបាន៧ថ្ងៃទីបំផុតត្រូវសមត្ថកិច្ចក្របួចបាន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អមធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានក្រោយពីរូបគេបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ប្រជាពលរដ្ឋហើយគេចខ្លួនបាន៧ថ្ងៃ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខបន្ទប់ជួល តាមផ្លូវបេតុង ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ កាលពីថ្ងៃទី០៣-០៩-២០២០ វេលាម៉ោង១២ និង២០នាទី ជនសង្ស័យឈ្មោះ រ៉ា ណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ លឹម វួចលី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួល ផ្លូវលេខ២០០២ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ហើយយកទៅលក់បានលុយស៊ីចាយអស់។លុះដល់ថ្ងៃកើតហេតុខាងលើទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន។
សម្ភារបាត់បង់ ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1HE-9013 ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖