ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋដួលរលំនិងរបើកដំបូល១៩ខ្នង មនុស្ស២នាក់រងរបួសដោយសារតែភ្លៀងលាយនឹងខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្ទះប្រជាពលរដ្ឋបានដួលរលំនិងរបើកដំបូលអស់១៩ខ្នងបណ្ដាលឲ្យមនុស្សម្នាក់រងរបួសដោយសារតែមានភ្លៀងលាយនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំងកាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២០ នៅក្នុងឃុំចំនួន២នៃស្រុកស្វាយទាប។

បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឱ្យដឹងថា នៅស្រុកស្វាយទាបមានឃុំសំបួរ និងឃុំពពែត  មានករណីខ្យល់កន្ត្រាក់បោកបក់ទៅលើភូមិចំនួន៧បណ្ដាលឲ្យរលំផ្ទះទាំងស្រុងចំនួន៨ខ្នង និងប៉ើងដំបូលចំនួន១១ខ្នងសរុប១៩ខ្នង ហើយរងរបួសស្រាលមនុស្សប្រុសម្នាក់និងខូចខាតសម្ភារមួយចំនួនទៀត។

ប្រភពបន្តថា ផ្ទះដែលដួលរលំមានម្ចាស់៖
១.ឈ្មោះ គឹម សាខន ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិអូរក្អាម ផ្ទះមានទំហំ ៤ម៉ែត្រគុណនិឹង៦ម៉ែត្រ ធ្វើអំពីឈើ ដំបូលនិងជញ្ជាំងស័ង្កសី (រលំទាំងស្រុង)និងបានបាត់ប្រាក់ចំនួន៣០មុឺនរៀល។
២.ឈ្មោះ ព្រំ ប្រុស ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរកសិករ ផ្ទះមានទំហំ ៥ម៉ែត្រគុណនិឹង៦ម៉ែត្រ ធ្វើអំពីឈើ ដំបូលនិងជញ្ជាំងប្រក់ស័ង្កសី (រលំទាំងស្រុង)។
៣.ឈ្មោះ ពៅ សុវ៉ាន់ ភេទប្រុស៤២ឆ្នាំ មុខរបរកសិករ ផ្ទះទំហំ៥ម៉ែត្រគុណនិឹង៦ម៉ែត្រ ធ្វើអំពីឈើ ដំបូលនិងជញ្ជាំងប្រក់ស័ង្កសី ( រលំទាំងស្រុង)។
៤.ឈ្មោះ ភោគ សំអាល់ ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរកសិករ ផ្ទះទំហំ ៦ម៉ែត្រគុណនិឹង៨ម៉ែត្រធ្វើអំពីឈើ ដំបូលនិងជញ្ជាំងប្រក់សង្ក័សី (រលំទាំងស្រុង)។
៥.ឈ្មោះ សំ ចិត្ត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ ផ្ទះមានទំហំ៤ម៉ែត្រគុណនិឹង៥ម៉ែត្រធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងសង្ក័សី (ប៉ើងដំបូលអស់សង្ក័សី៦សន្លឹក)
៦.ឈ្មោះ មាស សាបឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ ផ្ទះមានទំហំ៤ម៉ែត្រកន្លះគុណនិឹង៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងសង្ក័សី (ប៉ើងដំបូលអស់សង្ក័សី៦សន្លឹក)។
៧.ឈ្មោះ ឃុន សាបាន ភេទប្រុស អាយុ៣៨ឆ្នាំ រោងសម្អាងការ ទំហំ ៤ម៉ែត្រគុណនិឹង៦ម៉ែត្រធ្វើអំពីឈើ ដំបូលនិងជញ្ជាំងស័ង្កសី(ប៉េីងដំបូលទាំងស្រុង) និងខូចខាតសម្ភារមួយចំនួនទៀត ។
៨.ឈ្មោះសៅ នាថ ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិសង្គ្រោះជាផ្ទះតៀមទំហំ៣ម៉ែត្រគុណ៦ម៉ែត្រធ្វើអំពីឈើ ដំបូលនិងជញ្ជាំងស័ង្កសី(រលំទាំងស្រុង)។
៩.ឈ្មោះសៅ នោ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរកសិករ ផ្ទះមានទំហំ៥ម៉ែត្រគុណនិឹង៦ម៉ែត្រ ធ្វើអំពីឈើ ដំបូលនិងជញ្ជាំងស័ង្កសី(រលំទាំងស្រុង)និងរងរបួសស្រាលមនុស្សម្នាក់(ប្រុស)។
១០.ឈ្មោះហែម សូនី ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរកសិករ ផ្ទះមានទំហំ៥ម៉ែត្រគុណនិឹង៧ម៉ែត្រធ្វើអំពីឈើ ដំបូលនិងជញ្ជាំងស័ង្កសី (រលំទាំងស្រុង)និងខូចខាតសម្ភារមួយចំនួនទៀត។
១១.ឈ្មោះម៉ន សូផា អាយុ ៣២ ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិទួលអង្គប់ផ្ទះតៀម មានទំហំ ៦ម៉ែត្រគុណនិឹង៨ម៉ែត្រ ធ្វើអំពីឈើ ដំបូលនិងជញ្ជាំងស័ង្កសី (ប៉ើងដំបូលទាំងស្រុង) ។
១២.ឈ្មោះមាស សាវី ភេទប្រុស អាយុ ៤៩ឆ្នាំ ផ្ទះតៀមទំហំ៤ម៉ែត្រគុណនិឹង៦ម៉ែត្រធ្វើអំពីឈើ ដំបូលនិងជញ្ជាំងស័ង្កសី (ប៉ើងដំបូលទាំងស្រុង) និងខូចខាតសម្ភារមួយចំនួនទៀត។
១៣.ឈ្មោះស សាវឿន ភេទស្រី អាយុ ៥៥ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិសំបួរ ផ្ទះតៀមធ្វើអំពីឈើដំបូលនិងជញ្ជាំងសង្ក័សី(ប៉ើងដំបូល៦សន្លឹក)។
១៤.ឈ្មោះពេញ លាន់ ភេទស្រី អាយុ ៧៨ឆ្នាំ មុខរបរកសិករ ផ្ទះតៀមទំហំ ៥ម×៦ម ធ្វើអំពីដែក ដំបូលនិងជញ្ជាំងសង្ក័សី(រលំទាំងស្រុង)និងខូចខាតសម្ភារមួយចំនួនទៀត។
១៥.ឈ្មោះ ហ៊ ចិន្តា ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិថ្លុកព្រីង ឃុំពពែត របេីកដំបូលអស់ទាំងស្រុងជាផ្ទះធ្វើអំពីឈើប្រក់ស័ង្កសីទំហំ ៤ម៉ែត្រគុណនិឹង៧ម៉ែត្រដំបូលនិងជញ្ជាំងប្រក់ស័ង្កសី (ខូចខាតសូឡាពន្លឺទាំងស្រុង)។
១៦.ឈ្មោះ ឃិន ប្រុញ ភេទប្រុស អាយុ ២៦ឆ្នាំ នៅភួមិថ្លុកព្រីង ឃុំពពែត របេីកដំបូលអស់ទាំងស្រុង (សម្ភារមិនមានបាត់)។
១៧.ឈ្មោះនាង វឿន ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិថ្លុកព្រីង ឃុំពពែតរបេីកដំបូលអស់ទាំងស្រុងផ្ទះទំហំ ៤ម៉ែត្រគុណនឹង៧ម៉ែត្រ ដំបូលនិងជញ្ជាំងស័ង្កសី (សម្ពារមិនមានបាត់បង់។
១៨.ឈ្មោះ សេាម ផាត ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិទួលច្រេស ឃុំពពែតផ្ទះទំហំ៦ម៉ែត្រគុណនឹង៧ម៉ែត្ររបេីកដំបូលសង្ក័សីអស់ចំនួន៤សន្លឺក។
១៩.ឈ្មោះ ម៉ៅ សាម៉ុល ភេទស្រីអាយុ៧៥ឆ្នាំ នៅភួមិកំពេាតម្រាក់ ឃុំពពែត ស្រុកស្វាយទាបផ្ទះមានទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រដំបូលប្រក់សង្ក័សីជញ្ជាំងសង្ក័សីត្រូវដេីមឈេីដួលសង្កត់ពីលេីផ្ទះ(ខូចខាតស្រាល)៕

ដោយ៖ យឹម សុថាន


ចែករំលែក៖