ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រៃវែង ជួបសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ជូនដល់ក្រុមគ្រួសារក្រីក្រចំនួន៥២គ្រួសារ

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង  បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ជូនដល់ក្រុមគ្រួសារក្រីក្រចំនួន៥២គ្រួសារ ដែលរស់នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដើម្បីជួយសម្រាលបញ្ហាប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានការខ្វះខាតខ្លាំងបំផុតក្នុងកំឡុងពេលការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅកម្ពុជា និងសកលលោកនាពេលនេះ។

លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង  ថ្លែងថា៖ ខ្ញុំបាទ សូមផ្តាំផ្ញើដល់បងប្អូនទាំង៥២គ្រួសារក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងទាំងមូល សូមនាំគ្នាសម្អាតអនាម័យជាប្រចាំលាងដៃជាមួយសាប៊ូ ឫទឹកអាល់កុល ពាក់ម៉ាសពេលចេញទៅក្រៅផ្ទះ និងកុំប្រមូលផ្តុំគ្នាច្រើន បើគ្មានការចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ដើម្បីសុខភាពយើងទាំងអស់គ្នា និងជាចុងក្រោយ សូមចូលរួមគោរពច្បាប់ចរាចរណ៍ក្នុងកំឡុងពេលភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ៕

ដោយ៖ សិលា

 


ចែករំលែក៖