ភ្នំពេញ៖ ខាងអគ្គាធិការដ្ឋានបានឱ្យដឹងថា៖ ព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ លោក អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាថ្ងៃទី១៦-១៧-១៨ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ព្រុំ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ និងជាប្រធានក្រុមការងារកម្មករ ពលករចំណាកស្រុកខេត្តព្រៃវែង ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រៃវែង និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាអនុប្រធានទី១ ក្រុមការងារចុះជួយក្រុង ស្រុក អនុប្រធាន សមាជិកក្រុមការងារចំណាកស្រុក និងអភិបាលរងក្រុង ស្រុក ទទួលបន្ទុកការងារចំណាកស្រុក៕
ដោយ៖ សិលា