ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងពន្លះម៉ូតូហុងដាឌ្រីមបណ្តាលឱ្យស្លាប់មនុស្សម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រលប់ថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខអាហារដ្ឋានសំរិទ្ធដានី ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ តាកែវ ២A-៧៤៨៤ បើកក្នុងទិសដៅពីលិចទៅកើត  (អ្នកបើកបរចុះរត់គេចខ្លួនបាត់) បុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលបើកក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ហុក ផានិត ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកម្មករសំណង់រស់នៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃ នប់ ស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។ បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូដែលជាវត្ថុតាងត្រូវបានសមត្តកិច្ចនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

ដោយ៖ ឆ្លាម សមុទ្រ


ចែករំលែក៖