ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្ដែងហុងកុងល្បីឈ្មោះម្នាក់ គឺលោក ទិនហ្វី ដែមានទ្រព្យាសម្បតិវាល់លាន តាមពិតជាមនុស្សគួរឲ្យអាណិតទៅវិញ….

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមសារព័ត៌មានស៊ីណា បានចេញផ្សាយកាលពីថ្ងៃទី៨ខែកញ្ញា កន្លងទៅនេះថា លោក Stephen Chow ដែលប្រិយមិត្តបានស្គាល់ឈ្មោះក្រៅហៅថា៖ទីនហ្វីដែលជាតារាសម្តែងនិងជាផលិតករដ៏ល្បីឈ្មោះមួយរូប ត្រូវបានគេប្រទះឃើញលោកនៅព្រលានយន្ថហោះតែម្នាក់ឯង មើលទៅដូចជាកំសត់និងឯកោខ្លាំងណាស់ ព្រោះលោកធ្វើខ្លួនដូចជាមនុស្សសាមញ្ញបំផុត

ប្រភពដដែលបន្តថា បើយោងតាមរយៈរូបភាព ដែលគេបានចែកចាយនៅក្នុងបណ្ដាញសង្គម តារាកំប្លែងល្បីឈ្មោះរបស់ហុងកុងមួយរូបនេះបានស្លៀកសម្លៀកបំពាក់យ៉ាងសាមញ្ញ អាវធំដែលបានរៀបចំឥវ៉ាន់ផ្ទាល់ខ្លួនដោយខ្លួនឯង មិនមានជំនួយការឬសាច់ញាតិនោះទេ ប៉ុន្តែអ្វីដែលពិសេសនោះ ទីនហ្វី មានវ័យ៥៨ឆ្នាំ ក៏មិនបានទៅច្រកទ្វារ លំដាប់ថ្នាក់ជាន់ខ្ពស់ដែរដោយគេបានសង្កេតឃើញថា រូបលោកបានតម្រង់ជួរគ្នាដូចមនុស្សគ្រប់គ្នាដែលរូបភាពទាំងនេះបានទទួលការកោតសរសើរ ដែលអ្នកគាំទ្រជឿជាក់ថាតារាសម្តែងរូបនេះមានអាកប្បកិរិយាជាសិល្បករដ៏អស្ចារ្យម្នាក់ ដែលកាន់តែល្បីល្បាញ កាន់តែដាក់ខ្លួនទៅវិញ។

យ៉ាងណាមិញ យោងតាមព័ត៌មានដដែល បានបង្ហោះចែកចាយព្រោងព្រាតទៅលើតារាជើងចាស់រូបនេះ ត្រូវបានគេចាត់ទុកថាជា «មនុស្សឯកោ» នៅពេលដែលមិត្តចាស់និង អ្នកសិល្បៈថ្មីជាច្រើន មិនអាច ទ្រាំនឹងចរិតដ៏សែនយ៉ាប់របស់របស់រូបលោកបាន ហេតុដូច្នេះហើយ គេតែងតែឃើញបង្ហាញខ្លួនតែម្នាក់ឯងតែប៉ុណ្ណោះ។

គួរជម្រាបថា បច្ចុប្បន្នលោក Stephen Chow ឈ្មោះក្រៅហៅទីនហ្វីមានអាជីពដ៏អស្ចារ្យ ជាមួយឈ្មោះល្បីល្បាញជុំវិញពិភពលោកជាមួយនឹងទ្រព្យសម្បត្តិ ៣០០ លានដុល្លារ។ មិនតែប៉ុណ្ណោះតារាសម្តែងរូបនេះ ក៏ជាស្ថាបនិកក្រុមហ៊ុនផលិតខ្សែភាពយន្ត Tinh Huy ហើយក៏បានចុះកិច្ចសន្យាគ្រប់គ្រងសិល្បករមួយចំនួនផងដែរ៕

ដោយ៖សហការី


ចែករំលែក៖