ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ

ចែករំលែក៖

នាយករដ្ឋមន្ត្រី​ជប៉ុនលោកអាបេ​ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ​នៃមហាវិទ្យាល័យ Keio ។ ការចូលព្យាបាលក្នុងមន្ទីរពេទ្យ​គឺ ក្រោយលោកអាបេប្រកាសលាលែងចេញពីតំណែងបានពីរសប្តាហ៍ប៉ុណ្ណោះ ។
កន្លងមក លោកអាបេបាននៅក្នុងមន្ទីរពេទ្យ​Keio នាថ្ងៃទី​​២៤ខែសីហា ដើម្បីត្រួតពិនិត្យសុខភាព​។ ក្រោយការត្រួតពិនិត្យ​ក្រុមគ្រូពេទ្យបានស្នើឲ្យលោកលាឈប់ពីការងារដើម្បីព្យាបាលជំងឺ​។
នាយករដ្ឋមន្ត្រី​អាបេ បានបញ្ជាក់ថា លោកមិនចង់ឲ្យជំងឺរបស់លោក​ប៉ះពាល់ដល់ការដឹកនាំប្រទេស និងដោះស្រាយបញ្ហាសំខាន់ៗនោះទេ។ លោកអាបេបានបញ្ជាក់ថា «ខ្ញុំមិន​អាចធ្វើជានាយរដ្ឋមន្ត្រីបានឡើយ បើមិនអាច​​សម្រេចគោលនយោបាយសំខាន់ៗ​បាននោះ។ ទាំងនោះហើយទើបខ្ញុំសម្រេចចិត្តលាលែងចេញពីតំណែង ។
លោកអាបេ​បានកាន់អំណាច​រយៈពេល​ ២.៨៨៧ថ្ងៃ គឺជានាយករដ្ឋមន្ត្រីកាន់អំណាចយូរឆ្នាំបំផុតនៅជប៉ុន ។ នៅថ្ងៃទី​១៤ខែកញ្ញាខាងមុខ គណបក្សកាន់អំណាច​នឹងបោះឆ្នោត​ជ្រើសរើសមេដឹកនាំថ្មី៕ដោយ៖ធី រីណា


ចែករំលែក៖