ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដូនពេញ៖ “ការចោលសំរាម ពាសវាលពាសកាល បង្កឲ្យបាត់បង់សោភ័ណ្ឌភាពក្នុងទីក្រុង”

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី១៣  ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៨,០០នាទីព្រឹកលោកសុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ភរិយា បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទចូលរួមយុទ្ធនាការបោសសម្អាត និង ធ្វើអនាម័យតាមតាបណ្តោយផ្លូវរថភ្លើង ស្ថិតនៅក្នុងភូមិ២ សង្កាត់ស្រះចកខណ្ឌដូនពេញ។

ក្នុងយុទ្ធនាការនេះ ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌដូនពេញគណៈនាយករដ្ឋបាល មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធជុំវិញខណ្ឌលោកលោកស្រីចៅសង្កាត់ និង ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង១១ ទីរួមផ្សារទាំង៣កម្លាំងប្រជាការពារខណ្ឌ ភ្នាក់ងារអនាម័យសង្កាត់ទាំង១១និងបងប្អូនកម្មករក្រុមហ៊ុនស៊ីនទ្រី

នាឱកាសនោះដែរ លោក សុខ ពេញវុធ បានបញ្ជាក់ថា គោលបំណងនៃកាបោសសម្អាត និង ធ្វើអនាម័យនាពេលនេះ គឺចង់បង្ហាញអោយបងប្អូនប្រជាពលរដ្ឋតំបន់ផ្លូវរថភ្លើងនេះ ចេះស្រលាញ់បរិស្ថានចេះទុកដាក់សម្រាមអោយបានត្រឹមត្រូវ និង មិនចោលសំរាម  ពាសវាលពាសកាលនៅតាមទីសាធារណៈផ្សេងៗនិងត្រូវចូលរួមលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថានក៏ដូចជានៅក្នុងមូលដ្ឋានដែលពួកគាត់កំពុងរស់នៅឲ្យកាន់តែល្អប្រសើរឡើង៕ដោយ៖ស តារា


ចែករំលែក៖