ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីនូ​វែ​ល​ហ្សេឡង់ អះអាងថា៖ នឹង​លើក​ចោលការ​រឹតត្បិត​នៅ​ទូទាំងប្រទេស​នៅសប្ដាហ៍ក្រោយនេះ

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃចន្ទទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ លោកស្រីចាស៊ីនដា អាឌើ (Jacinda Ardern) នាយករដ្ឋមន្ត្រីនូវែ​ហ្សេឡង់ បានលើកឡើងថាប្រទេសរបស់ខ្លួន នឹងលើកចោលការរឹតត្បិតនៅទូទាំងប្រទេសត្រឹមថ្ងៃទី២១ខែកញ្ញាខាងមុខនេះ ប៉ុន្តែទីក្រុង Auckland ដែលជាកន្លែងផ្ទុះ​COVID-19 ចុងក្រោយ នៅតែបន្តស្ថិតក្រោមការរឹតត្បិតដដែល

បើតាមការអះអាងរបស់លោកស្រីនាយករដ្ឋមន្ត្រី ចាស៊ីនដា អាឌើ សម្រេចលុបចោលការរឹតត្បិត ការរក្សាគម្លាតលើយន្តហោះ និងមធ្យោបាយដឹកជញ្ជូនសាធារណៈទាំងអស់នៅក្នុងប្រទេស ចំណែកទីក្រុង​Auckland រដ្ឋាភិបាលនឹងពិចារណា នៅសប្តាហ៍ក្រោយ ខណៈករណីឆ្លងបានធ្លាក់ចុះមកក្នុងចំនួនតិចតួច ដែលមានករណីឆ្លង មួយ ពីរករណីក្នុងមួយថ្ងៃ នូវែ​ហ្សេឡង់ បានសម្រេចលើកចោល ការរឹតត្បិតនៅក្នុងប្រទេសនាថ្ងៃទី២១ ខែកញ្ញាខាងមុខ

បើតាមលោក Jami-Lee Ross អ្នករៀបចំឲ្យមានការតវ៉ាម្នាក់ និងជាមេដឹកនាំរបស់បក្សនូវែ​ហ្សេឡង់ចម្រើនទៅមុខ (Advance New Zealand party)​ បានអះអាងថា៖ នៅថ្ងៃចុងសប្តាហ៍កន្លងទៅ មនុស្សជាច្រើនពាន់នាក់នៅក្នុងទីក្រុង​Auckland បានជួបប្រជុំគ្នា ដើម្បីប្រឆាំងនឹងវិធានការរឹតត្បិតរបស់រដ្ឋាភិបាល ដោយក្រុមតវ៉ាមិនបានគោរពវិធានការរក្សាគម្លាត ការពាក់ម៉ាស់អ្វីឡើយ «​យើងនៅកន្លែងនេះ ក្នុងថ្ងៃនេះ ដោយសារយើងជឿថា យើងត្រូវការក្រោកឈរទាមទារ សិទ្ធិរបស់ពួកយើង​»​

គួរបញ្ជាក់ថា ទីក្រុង Auckland ត្រូវបានរាយការណ៍ថាគឺជាកន្លែងផ្ទុះ​COVID-19 ចុងក្រោយរបស់នូវែ​ហ្សេឡង់ ករណីផ្ទុះដំបូង នៅក្នុងទីក្រុងមួយនេះ មិនទាន់ត្រូវបានគេរកឃើញប្រភពចម្លងនៅឡើយទេ បើទោះបីជាអាជ្ញាធរសុខាភិបាល បានដាក់ការសង្ស័យលើឃ្លាំងក្លាសេមួយកន្លែងក៏ដោយ ជាមួយវិធានការរឹតត្បិត និងទប់ស្កាត់​ COVID-19 នូវែ​ហ្សេឡង់ បានទប់ស្កាត់​COVID-19 បានល្អប្រសើរនៅក្នុងប្រទេស

បើគិតមកត្រឹមថ្ងៃទី១៤ ខែកញ្ញានេះ ប្រទេសនូវែ​ហ្សេឡង់ មានករណីឆ្លងCOVID-19 សរុបចំនួន ១៧៩៨ករណី អ្នកស្លាប់មានចំនួន ២៤នាក់ខណៈអ្នកជាសះស្បើយមានចំនួន ១៦៧៨នាក់

ដោយ៖ស តារា


ចែករំលែក៖