ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃចន្ទ ១២ រោច ភទ្របទ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី ១៤ ខែ កញ្ញា ២០២០នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និង លោកស្រី ប៉ែន ចន្នី បុត្រាបុត្រី ព្រមទាំង ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយ-ពលទាហានក្នុងបញ្ជាការដ្ឋានអង្គរក្សទាំមូលបានប្រារព្ធពិធីវិញ្ញាណក្ខន្ត ដល់យុទ្ធមិត្តដែលបានពលី មរណៈ ដើម្បីបុព្វហេតុជាតិមាតុភូមិរបស់បញ្ជាការដ្ឋានអង្គរក្ស ។
នាឱកាសនោះ នាយឧត្ដមសេនីយ៍ ហុីង ប៊ុនហៀង បាន និមន្តព្រះសង្ឃ៩៩អង្គ តាមបណ្តាវត្តនានាក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ធ្វើពិធីសូត្រមន្តឧទ្ទឹស រាប់បាត្រ ដើម្បីដួងវិញ្ញាណក្ខន្ត យុទ្ធជន យុទ្ធនារី និងនាយ ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ មាតុភូមិ សូមមកទទួលយក មនុញ្ញផល ហើយសូមបានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ៖ សិលា