ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលថៃ ខ្លួនគ្រោងចំណាយថវិកាជាង ១ លានដុល្លារ ដើម្បីជួយប្រជាជនមានប្រាក់ចំណូលទាប និងអាជីវកម្មខ្នាតតូច

ចែករំលែក៖

អន្តរជាតិ៖ យោងតាមលោក Lavaron Sansnit អគ្គនាយកការិយាល័យគោលនយោបាយសារពើពន្ធថៃ បានឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុ នឹងជម្រុញឱ្យមជ្ឈមណ្ឌលរដ្ឋបាលរបស់រដ្ឋាភិបាល ដើម្បីអនុម័តលើវិធានការណ៍ជំរុញចុងក្រោយនាពេលឆាប់ៗខាងមុខនេះ។ ខណៈដែលរដ្ឋាភិបាលថៃកំពុងពិចារណាលើវិធានការដើម្បីបង្កើនការចំណាយរបស់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងគាំទ្រដល់អាជីវកម្មខ្នាតតូច។

បើតាមការលើកឡើងរបស់រដ្ឋាភិបាលថៃ និយាយថា ខ្លួនគ្រោងចំណាយថវិកាចំនួន ៤៥ ពាន់លានបាត (ជាង លានដុល្លារ) ដើម្បីជំរុញការប្រើប្រាស់របស់ប្រជាជនតាមមូលដ្ឋាន និងគាំទ្រដល់អាជីវកម្មខ្នាតតូច។រដ្ឋាភិបាលនឹងគាំទ្រពាក់កណ្តាលនៃការចំណាយលើការប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាជនដែលមានប្រាក់ចំណូលទាប។ ដោយវិធានការនេះ ត្រូវបានគេរំពឹងថានឹងត្រូវអនុវត្តចាប់ពីខែតុលា ដល់ខែធ្នូ។

រដ្ឋាភិបាលថៃ បន្ថែមថា « យើងចង់គាំទ្រដល់ប្រជាជនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយរំពឹងថាប្រជាជននឹងត្រូវបានអញ្ជើញឱ្យចុះឈ្មោះសម្រាប់គម្រោងនេះឆាប់ៗនេះ។ ហើយចំពោះវិធានការនេះ មានគោលបំណងគាំទ្រដល់ការចំណាយប្រចាំថ្ងៃ និងកាត់បន្ថយការចំណាយសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ »

ជាមួយគ្នានេះ ប្រជាជនម្នាក់ៗ នឹងទទួលបានប្រហែល ,០០០ បាតពីរដ្ឋាភិបាល ដោយមួយចំណែកសម្រាប់ការចំណាយប្រចាំថ្ងៃរបស់ពួកគេក្នុងការចំណាយផ្ទាល់ខ្លួន និងមួយចំណែកទៀតពួកគេត្រូវចំណាយប្រាក់នៅតាមហាងតូចៗ ព្រោះរដ្ឋាភិបាលចង់ជួយដល់អាជីវកម្មខ្នាតតូច។

គួរបញ្ជាក់ថា ធនាគារកណ្តាលថៃបានព្យាករណ៍ថា សេដ្ឋកិច្ចនឹងធ្លាក់ចុះ.% នៅឆ្នាំនេះដោយសារតែភាគច្រើនបណ្ដាលមកពី Covid-19 បុគ្គលិកជាច្រើនត្រូវបានគេរំពឹងថា នឹងត្រូវបានបញ្ឈប់ការងារប្រសិនបើការស្តារសេដ្ឋកិច្ចត្រូវបានពន្យាពេល ដោយការគំរាមកំហែងនៃរលកទី២ ៕ដោយ៖ស តារា


ចែករំលែក៖