ខេត្តព្រៃវែង៖ ជានិច្ចកាល ទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មិនភ្លេចទេពាក្យថា៖ – អរគុណសន្តិភាព
– អរគុណនយោបាយ ឈ្នះ=ឈ្នះ
– ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។ គឺអរគុណ សម្តេចតេជោ ហ៊ុន សែន ។ ជាក់ស្តែង ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង បានអរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយបានសម្តែងការសប្បាយរីករាយដោយទទួលបានសមិទ្ធផលថ្មី ដែលពុំធ្លាប់មាន ហើយផ្លូវពីរខ្សែនេះ អាចចាត់ទុកថា ជាប្រវត្តិសាស្ត្ររបស់ខេត្តព្រៃវែង ផ្លូវកៅស៊ូរលោងស្រិល ជាផ្លូវវៀងក្រុងព្រៃវែង ដែលប្រែក្លាយដីវាលស្រែ ទៅជាផ្លូវយុទ្ឋសាស្ត្រសេដ្ឋកិច្ច ចំណែកផ្លូវបេតុងថ្មីស្រឡាង ជាផ្លូវនិគមន៏ជនបទ ទឹកលិចរាល់ឆ្នាំទទឹងបីម៉ែត្រ ស្ទើរតែដើរមិនចង់រួច បច្ចុប្បន្នក្លាយជាផ្លូវថ្មរឹងមាំទំហំធំ លូនកាត់កម្រាលព្រំពណ៌បៃតង ពីភូមិទ្រា ទៅភូមិកាឡីខាងត្បូង ឃុំឈើកាច់ និងឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។
សូមបញ្ជាក់ថា៖ ទាំង១៣ក្រុង-ស្រុក ក្នុងខេត្តព្រៃវែង គឺបានអភិវឌ្ឍន៍ហេដ្ឋារចនាកសាងផ្លូវគមនាគមន៍ មានគ្រួសក្រហម ផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ គួជាទីមោទនភាពបំផុត ដែលប្រជាពលរដ្ឋសប្បាយរីករាយទទួលសម្មិទ្ធផលថ្មីៗទាំងនេះ៕
ដោយ៖ សិលា