ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សជាង៦.៥០០នាក់ចូលរួមប្រកួតរត់ប្រណាំងម៉ារ៉ាតុនអន្ដរជាតិក្នុងរដ្ឋធានីលីទុយអានីចំពេលមានកូវីដ-១៩

ចែករំលែក៖

រយៈពេល២ថ្ងៃកម្មវិធីរត់ម៉ារ៉ាតុនអន្តរជាតិឆ្នាំ២០២០ ដែលគេហៅថាVilnius Marathon ២០២០ បានបញ្ចប់ដោយប្រមូលអ្នករត់ប្រណាំងជាង៦.៥០០នាក់នៅជុំវិញពិភពលោក ដោយការរត់ម៉ារ៉ាតុន, ពាក់កណ្តាលម៉ារ៉ាតុង និងរត់ចម្ងាយ១០គីឡូម៉ែត្រ។

អ្នករត់ប្រណាំងសញ្ជាតិឡាតវីឈ្មោះ Dmitrijs Serjogins បានឈ្នះដោយបញ្ចប់ការរត់ម៉ារ៉ាតុនជាលើកដំបូងនៅក្នុងរយៈពេល២ម៉ោង ១៩នាទីនិង៤៩វិនាទី។ អ្នករត់ប្រណាំងសញ្ជាតិរូម៉ានី Remigijus Kancys បានឈ្នះការរត់ពាក់កណ្តាលម៉ារ៉ាតុងក្នុងរយៈពេល១ម៉ោង នាទីនិង៤៧វិនាទី។

ការប្រកួតបានចាប់ផ្តើមឡើងតាំងពីថ្ងៃសៅរ៍ដែលមានរយៈពេល២ថ្ងៃរួមមានការរត់ចម្ងាយ៥គីឡូម៉ែត្រ, ការរត់១គីឡូម៉ែត្រ និងការរត់របស់កុមារ,គីឡូម៉ែត្រ។ អ្នករត់ប្រណាំងអន្តរជាតិមានមកពីអង់គ្លេស, អាឡឺម៉ង់, អាហ្សង់ទីន, ឡេតូនី, ឡាតវី, ហ្វាំងឡង់, ហូឡង់ក៏ដូចជាបណ្តាប្រទេសនិងតំបន់ផ្សេងទៀតបានចូលរួមយ៉ាងច្រើនកុះករ

ចាប់ផ្តើមដំបូងក្នុងឆ្នាំ១៩៩០ ការរត់ម៉ារ៉ាតុនអន្តរជាតិ ឬ Vilnius Marathon ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដោយចាប់ផ្តើមពីឆ្នាំ២០០៤ ជាមួយនឹងឆ្នាំ២០១៩កន្លងទៅដែលមានអ្នកចូលរួមជាង១១.០០០នាក់ដោយ៖ភារៈ


ចែករំលែក៖