ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ចុះដឹកនាំត្រួតពិនិត្យការងារ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ

ចែករំលែក៖

   ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះកងកម្លាំងមន្ត្រីនគរបាលអធិការដ្ឋានខណ្ឌសែនសុខ

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ចុះត្រួតពិនិតការងារនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ចុះត្រួតពិនិត្យគោលដៅសុវត្ថិភាពចរាចរណ៍ចំនួន ៩គោលដៅ ក្នុងនោះមានគោលដៅតាមប៉ុស្តិ៍រដ្ឋបាលទាំង៦ប៉ុស្តិ៍ ដោយបានឧបត្ថម្ភទឹកសុទ្ធពីរកេស ទឹកក្រូចពីរកេសស្រាបៀរពីរកេស និងថវិកា១០០.០០០រៀលក្នុងមួយគោលដៅ  និងគោលដៅធំ៣គោលដៅនូវទឹកសុទ្ធពីរកេស ទឹកក្រូចពីរកេស ស្រាបៀរពីរកេសនិងថវិកា៤០០.០០០រៀលក្នុងមួយគោលដៅ  និងបានណែនាំឲ្យកម្លាំងនគរបាលឈរជើងគ្រប់គោលដៅយកចិត្តទុកដាក់លើការងារការពារសុវត្ថិភាព និងសម្រួលចរាចរណ៍តាមគោលដៅទាំង ៩គោលដៅឲ្យប្រជាពលរដ្ឋធ្វើដំណើរក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ប្រកបដោយសុវត្ថិភាព ៕

 

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖