ព័ត៌មានទាន់ហេតុការណ៍៖

គណៈរដ្ឋ​មន្ត្រី​ថ្មី ដឹកនាំ​ដោយ​លោកស៊ូហ្គា យ៉ូសុីហីដេ នាយករ​ដ្ឋមន្ត្រី​នៃប្រទេសជប៉ុន

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតជប៉ុននៅកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បានបង្ហាញរូបភាព គណៈរដ្ឋ​មន្ត្រី​ថ្មី ដឹកនាំ​ដោយ​ឯកឧត្តម​ស៊ូហ្គា យ៉ូសុីហីដេ នាយករ​ដ្ឋមន្ត្រី​នៃប្រទេសជប៉ុន លើផេក Facebook ផ្លូវការ តាមរយៈយកពីផេក នាយករដ្ឋមន្រ្តីជប៉ុន។
សូមជម្រាបថា៖ លោក Suga ត្រូវបានសភាបោះឆ្នោតគាំទ្រ ឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន កាលពីព្រឹកម្សិលមុិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ឱ្យដឹងថា៖ នៅទីបំផុតលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) ត្រូវសភាជប៉ុន បោះឆ្នោតគាំទ្រឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីហើយ បន្ទាប់ពីការប្រកាសលាលែងចេញពីតំណែងជាផ្លូវការ របស់លោក អាបេ ស៊ីនហ្សូ កាលពីប៉ុន្មានម៉ោងមុននេះ។
សូមបញ្ជាក់ថា៖ លោក អាបេ ស៊ីនហ្សូ (Shinzo Abe) បានប្រកាសលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីជប៉ុន ជាផ្លូវការ ព្រមទាំងបានសម្រេចរំលាយគណៈរដ្ឋមន្ត្រីផងដែរ ដើម្បីត្រួសត្រាយផ្លូវឲ្យអ្នកបន្តវេនពីលោក ឡើងមកដើម្បីទទួលការគាំទ្រពីសភា និងរៀបចំរដ្ឋាភិបាលថ្មី។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន CBS News នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០។
នៅក្នុងសេចក្តីប្រកាសលាលែងចេញពីតំណែងជាផ្លូវការ នៅចំពោះមុខកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះ លោក អាបេ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបានលះបង់ដួងព្រលឹង និងរូបកាយរបស់ខ្ញុំ ស្តាវិស័យសេដ្ឋកិច្ច និងការទូតឡើងវិញ ដើម្បីការពារផលប្រយោជន៍ប្រជាជនជប៉ុន នៅគ្រប់ពេលវេលាទាំងអស់ ចាប់តាំងពីយើងបានត្រឡប់មកកាន់អំណាចវិញ»។
នេះជាការថ្លែងរបស់លោក SUGA Yoshide ក្នុងថ្ងៃនេះថា៖ PM: I am SUGA Yoshihide. Today, on September 16th, I was inaugurated as the 99th Prime Minister of Japan. I am determined to tear down bureaucratic sectionalism, vested interests and notorious habit of following precedents. I will advance regulatory reforms and give birth to “a cabinet that works for the people”.៕

ដោយ៖សុខ ខេមរា


ចែករំលែក៖