ព័ត៌មានទាន់ហេតុការណ៍៖

ឆក់យកជីវិតមនុស្ស១៤នាក់ និង៤៦នាក់របួស រយៈពេល២ថ្ងៃ ១៦-១៧ កញ្ញាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែការបើកបរ មិនគោរពច្បាប់ចរាចរណ៍ ខ្វះកត្តាយោគយល់អនុគ្រោះគ្នា បានឆក់យកជីវិតមនុស្ស១៤នាក់ និង៤៦នាក់របួស រយៈពេល២ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស។

បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ មានករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានបញ្ជាក់ថា៖ រយៈពេល២ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២១លើក បណ្តាលឱ្យមនុស្ស១៤នាក់បាត់បង់ជីវិត និង៤៦នាក់រងរបួសធ្ងន់ស្រាល។
មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍មានដូចជា៖ បើកបរលឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ស្រវឹង ងងុយដេក ប្រជែង និងបត់មិនប្រយ័ត្ន។

សូមបងប្អូនប្រជាពលរដ្ឋ ជួបសេចក្តីសុខសុវត្ថិភាពក្នុងពេលធ្វើដំណើរ ក្នុងឱកាសបុណ្យភ្ជុំបិណ្យប្រពៃណីជាតិខ្មែរ ។

អង្គភាព«នគរដ្រេហ្គន» សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពពេលបើកបរម៉ូតូ ពាក់ខ្សែក្រវ៉ាត់ពេលបើកបររថយន្ត និងកុំជិះបញ្ច្រាស់ផ្លូវ ដើម្បីបង្កាគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក៏ដូចជាចូលរួមចំណែកបញ្ជៀសការកកស្ទះចរាចរណ៍ផងដែរ៕

ដោយ៖សិលា


ចែករំលែក៖