ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖  កាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នគរបាលប៉ុស្តិ៍អូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចម៉ូតូ នៅចំណុចមុខផ្ទះលេខ៣១-៣៣ ផ្លូវលេខ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម។  ហេតុការណ៍លួចម៉ូតូខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៧ និង៥០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន៖

១-ឈ្មោះ ម៉ៅ ពេជ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល តាមផ្លូវបេតុង ក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

២-ឈ្មោះ ហេង វីរៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ បុត្រ ភារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣១-៣៣ ផ្លូវលេខ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សម្ភារដែលកម្លាំងសមត្ថកិច្ចដកហូតមាន ម៉ូតូ២គ្រឿង (១-ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខបាត់ដំបង1A-7282 ប្រគល់ឲ្យជនរងគ្រោះវិញ , ២-ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខកណ្តាល1X-8243 របស់ជនសង្ស័យ។ នេះបើតាមការអះអាងរបស់សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ។

 បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ដោយ៖ ស សម

 


ចែករំលែក៖