ខេត្តឧត្តរមានជ័យ៖ បើតាមមន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ បានរាយការណ៍ឱ្យដឹងថា នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ តំបន់ទេសចរណ៍អាតោ ក្នុងខេត្តឧត្តរមានជ័យ បានទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្ត ប្រមាណ២.៣៥០នាក់ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។ នៅខណៈនេះដែរ មន្ត្រីឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានទទួល និងជូនភ្ញៀវទេសចរមកកាន់ស្នាក់ការអូរផាល នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ដើម្បីសិក្សាស្វែងយល់ពីព្រៃឈើ និងឈ្មោះដេីមឈើជាភាសាខ្មែរ និងបានចូលរួមដាំកូនឈើ ដាក់ឈ្មោះ ដេីម្បីបង្ហាញពីការចូលរួមថែរក្សា និងអភិរក្សធនធានធម្មជាតិ៕
ដោយ៖ សិលា