ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍ក្រុមការងាររដ្ឋបាលស្រុកស្វាយចេកដឹកនាំដោយលោក លឿង សុភក្តិ អភិបាល នៃគណៈស្រុក បាននាំយកនំអន្សមគ្រប់ប្រភេទចំនួន២០០នំ មកចែកជូនដល់យុវជនដែលកំពុងអប់រំផ្ដាច់សារធាតុញៀននៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនកងរាជអាវុធហត្ថខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានថ្លែងអំណរគុណដល់ក្រុមការងាររដ្ឋបាលស្រុកស្វាយចេកទាំងអស់ឱ្យជួបប្រទះតែសេចក្តីសុខ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តការងារបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងផងដែរ៕
ដោយ៖ ស សម