ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជាថ្មីម្តងទៀត អរគុណដល់បងប្អូនជនរួមជាតិដែលបានគាំទ្រសារនយោបាយរបស់សម្តេច គឺ «អរគុណសន្តិភាព» ដែលសម្តេចយល់ថា មានតម្លៃមិនសាបសូន្យមិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា៖ ជនរួមជាតិជាទីស្នេហា ជាថ្មីម្តងទៀត ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរគុណ ដល់បងប្អូនជនរួមជាតិ ដែលបាន គាំទ្រដល់សារនយោបាយរបស់ខ្ញុំគឺ “អរគុណសន្តិភាព” ដែលខ្ញុំយល់ថា មានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ។ មនុស្សទាំងអស់គ្នាត្រូវការសន្តិភាព លើកលែងតែពួក ភេរវករប៉ុណ្ណោះដែលចង់បំផ្លាញសន្តិភាព។ “អរគុណសន្តិភាព” បានក្លាយទៅជាពាក្យស្លោករបស់ ប្រជាជនដែលស្រឡាញ់សន្តិភាព។
សម្តេចបន្តថា៖ នៅទីបញ្ចប់ខ្ញុំព្រះករុណាខ្ញុំ សូមប្រសិទ្ធពរជូនជនរួមជាតិជាទីស្នេហា សូមបានប្រកបដោយ ពុទ្ធពរទាំងបួន [ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ៖សុខ ខេមរា