ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរផ្អើលមើលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តនៅសៀមរាប, អ្វីទៅជាសមភាពសូរិយា-ចន្ទ្រា?

ចែករំលែក៖

ភ្នំពេញ៖ សមរាត្រី គឺជាការចែករំលែកពេលវេលា ថ្ងៃ និង យប់ ស្មើគ្នា ឬហៅថា សមភាពសូរិយា-ចន្ទ្រា នោះ គឺជាព្រឹត្តិការណ៍ «ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត» ដែលនឹងកើតឡើងនៅចន្លោះថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២០ នេះ ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ វាមិនមែនជាបាតុភូតធម្មជាតិនោះទេ វាគឺជាប្រក្រតីភាពនៃដំណើរគោចររបស់ព្រះអាទិត្យដែលធ្វើដំណើរលើខ្សែស្រប ឬខ្សែអេក្វាទ័រនៃផែនដី មានន័យថា ជាការពុះចែកផែនដីជាពីរស្មើគ្នារវាងពេលវេលាយប់និងថ្ងៃ មានរយៈពេល ១២ម៉ោងដូចគ្នា ហើយថ្ងៃនិងយប់ ស្មើនឹង ២៤ម៉ោង ដែលយើងបានប្រើប្រាស់ពេលវេលាក្នុងមួយថ្ងៃ សរុប ២៤ម៉ោងនាបច្ចុប្បន្ន។

សូមបញ្ជាក់ថា ដំណើរគោចរបែបនេះ ក្នុងមួយឆ្នាំកើតមានពីរដង គឺចន្លោះថ្ងៃទី ២១ ទៅ ២២ ខែមីនា និងចន្លោះថ្ងៃទី ២១ ទៅ ២២ ខែកញ្ញា ដែលព្រះអាទិត្យបានធ្វើដំណើរចំកណ្ដាលប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ព្រឹត្តិការណ៍បែបនេះ វាមិនមែនជាការចៃដន្យនោះទេ ផ្ទុយទៅវិញ គឺ វិស្វករ ព្រាហ្មណ៍បុរោហិតរបស់កម្ពុជាតាំងតែពីបុរាណមក បានគន់គូររកឱ្យឃើញបែបនេះ ដើម្បីជាសញ្ញាបង្ហាញដល់ប្រជាពលរដ្ឋទូទាំងនគរឱ្យដឹងថា ជាការផ្លាស់វេននារដូវកាលនីមួយៗ ព្រោះកម្ពុជា គឺជាប្រទេសធ្វើកសិកម្មជាចម្បង ៕

ដោយ៖សិលា


ចែករំលែក៖