ព័ត៌មានទាន់ហេតុការណ៍៖

សង្សារមួយគូចូលផឹកសុីស្រវឹងទាស់សម្ដី​គ្នាបានប្រើហិង្សាបណ្តាលឲ្យខាងស្រីឈាម​ច្រមុះ

ចែករំលែក៖

ភ្នំពេញ​៖ ​នារី​​ម្នាក់​បាន​រងរបួស​ហូរឈាម​ពេញមុខ បន្ទាប់ពី​បុរស​​ជា​សង្សារ​បាន​បបួល​មក​ផឹកស៊ី​ក្នុង​ហាងហ្គោលឌិនសូរិយាម៉​ល លុះដល់ពេលស្រវឹងរៀងៗខ្លួនស្រាប់តែទាស់សម្ដី​គ្នាដែលគេមិនដឹងថា​មាន​ជម្លោះ​អ្វីខ្លះ​បាន​កើតឡើង​នោះទេ ហើយអ្នកទាំងពីរក៏​ដើរចេញ​ទៅខាង​ក្រៅ ប្រតាយប្រតប់​គ្នា​រហូតឈានដល់​កើតមាន​ហិង្សា​ឡើង​បណ្ដាល​ឲ្យ​ភាគីខាងស្រីឈាម​ច្រមុះនិង​មុខ ចំណែក​ឯខាង​ប្រុស​វិញ​មាន​ស្នាមរបួស​ត្រង់​ក​បន្តិចបន្តួច​។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២និង​២០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០០​នេះ ស្ថិតនៅក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មានពីប្រជាពលរដ្ឋបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​សង្សារ​មួយគូបាន​អង្គុយ​ផឹកស៊ី​ជុំគ្នា ស្រាប់​តែមួយសន្ទុះ​ក្រោយមក ឃើញ​ពួកគេដើរ​ចេញមកក្រៅ​មិនដឹងថា​មាន​រឿ​ងអ្វី​នោះទេ ក៏​ឈានទៅដល់​ការ​វាយតប់​គ្នា​ហើម​មុខ​និង​ឈាម​ច្រមុះ​។ ដោយ​ឃើញបែបនេះ​អ្នកឃើញហេតុការណ៍ក៏បាន​ប្រាប់​ទៅដល់​សមត្ថកិច្ច​ឲ្យ​ចុះមក​ជួយ​ធ្វើអន្តរាគមន៍​ភ្លាមៗ រួចសមត្ថកិច្ចក៏នាំសង្សារមួយគូនេះទៅ​ប៉ុស្តិ៍នគរបាល​​ផ្សារ​ថ្មី​ទី​៣ដើម្បីធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿង ៕ ដោយ៖ ​ជ្រោយពេជ្រ


ចែករំលែក៖