ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលអំណោយពីអាជីវករក្រុងប៉ោយប៉ែត(ម្ចាស់ភោជនីដ្ឋានHua tian xie restaurant)

ចែករំលែក៖

បន្ទាយមានជ័យ : នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍អជីវករក្រុងប៉ោយប៉ែត(ម្ចាស់ភោជនីដ្ឋានHua tian xie restaurant) បាននាំយកអំណោយមកប្រគល់ជូនអង្គភាពកងរាជអាវុធហត្ថខេត្ត និងការដូរអនុស្សាវរីយ៍សម្រាប់លោកមេបញ្ជាការក្នុងឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ។ អំណោយរួមមាន៖ អង្ករទម្ងន់៥០០គីឡូក្រាម, ទឹកសុទ្ធវីតាល់ចំនួន៥០កេស, មីចំនួន២៤កេស, ត្រីខកំប៉ុងចំនួន០២កេសធំ, ទឹកក្រូចចំនួន០៣កេស។
ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានថ្លែងអំណរគុណដល់អជីវករក្រុងប៉ោយប៉ែតជួបប្រទះតែសេចក្តីសុខទាំងក្រុមគ្រួសារ ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តប្រកបមុខរបរកាន់តែរីកចម្រើនជារៀងរហូត និងជួបប្រទះពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ ស សម


ចែករំលែក៖