ភ្នំពេញ៖ សូមបងប្អូនប្រុងប្រយ័ត្ន ខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ទីទំនាប ក្បែរតំបន់ភ្នំ និងជាប់ផ្លូវទឹក បើសមុទ្ររលកខ្ពស់ ចាប់ពីថ្ងៃទី២៤-២៧កញ្ញា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីជូនដំណឹងបន្ថែមស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០។
ក្នុងបានបញ្ជាក់ថា៖ យោង ការតាមដានជាប់ជាបន្ត បានសង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប បានរំកិលអូស បន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសកម្ពុជា ។
ស្ថានភាពបែបនេះធ្វើឲ្យ ភ្លៀងបង្កើនការធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ក្នុងកម្រិតបរិមាណ ពីបង្គួរទៅច្រើន ។ ក្នុងនោះ បណ្តាខេត្តមួយ ចំនួនមានជាអាទិ៍ ខេត្តនៅភាគខាងក្រោម ភាគខាង កើតជាប់ប្រទេសវៀតណាម និងខេត្តនៅតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ច្រើន ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន ។ ប្រជាពលរដ្ឋ រស់នៅទីទំនាប ក្បែរតំបន់ភ្នំ និងជាប់ផ្លូវទឹក សូមបង្កើនការប្រុងប្រយ័ត្តខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ។ ដោយឡែក ប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្ន ចំពោះភ្លៀង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី ២៤-២៧ ខែកញ្ញា៕
ដោយ៖សុខ ខេមរា