ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល​ថៃ ​កំពុងព្រួយបារម្ភថា៖ ជនបរទេស ជន​ចំណាកស្រុក​ខុសច្បាប់​មកពី​ប្រទេសជិតខាង ​អាច​បង្ក​ឲ្យ​មាន​រលក​ទី​ពីរ​នៃ​ការឆ្លង​ជំងឺ COVID-19

ចែករំលែក៖

អន្តរជាតិ៖ បើតាមកាសែត Bangkok Post ដោយដកស្រង់សម្តី លោកវេជ្ជបណ្ឌិត Bancha Kakhong អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខាភិបាលថៃ បានអះអាងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ថ្មីៗនេះថា៖ ប្រទេសថៃកំពុងព្រួយបារម្ភ ទៅលើជនបរទេស និងជនចំណាកស្រុកខុសច្បាប់មកពីប្រទេសជិតខាង ក្លាយជាការគំរាមដ៏សំខាន់ដែលអាចបង្កឲ្យមានរលកទីពីរនៃការឆ្លងជំងឺ COVID-19 ចំណែកអ្នកមានផ្ទុកវីរុសដែលបង្កជាជំងឺ COVID-19 ក៏ជាក្ដីបារម្ភធំសម្រាប់រដ្ឋាភិបាលទីក្រុងបាងកកក្នុងការទប់ស្កាត់ករណីឆ្លងក្នុងស្រុកដែរ

ការលើកឡើងពីក្ដីបារម្ភចំពោះការហូរចូលជនចំណាកស្រុកខុសច្បាប់មកពីប្រទេសក្បែរខាងចូលទឹកដីថៃ លោកវេជ្ជបណ្ឌិត Bancha Kakhong បានបញ្ជាក់ថា ពួកគេអាចចម្លងជំងឺ COVID-19 ហើយជនបរទេស ដែលមិនធ្វេសប្រហែលក្នុងការអនុវត្តវិធានការពារ និងអ្នកដែលមានជំងឺនេះដែលមិនមានមុខសញ្ញា ក៏ជាមុខសញ្ញាចម្លងផងដែរ

ជាក់ស្តែងក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២១ ខែកញ្ញាថ្មីៗនេះលោកBancha និយាយថា ទោះបីមានការខិតខំក្នុងការគ្រប់គ្រងកត្តាទាំងបីខាងលើយ៉ាងណាក្តី ប៉ុន្តែរដ្ឋាភិបាលនៅតែមានការព្រួយបារម្ភអំពីការមិនគោរពច្បាប់ក្នុងចំណោមជនបរទេស លោកលើកឡើងទៀតថាចំពោះជនចំណាកស្រុកខុសច្បាប់វិញ អាជ្ញាធរពិតជាពិបាកក្នុងការបិទព្រំដែនទាំងមូលដូច្នេះរដ្ឋត្រូវពឹងផ្អែកលើកិច្ចសហប្រតិបត្តិការពីនិយោជកដែលទទួលពួកគេឲ្យធ្វើការ

មន្ត្រីក្រសួងសុខាភិបាលថៃខាងលើ អះអាងទៀតថា ទាក់ទងបញ្ហាអ្នកមានផ្ទុកជំងឺប៉ុន្តែមិនមានរោគសញ្ញាវិញ ប្រជាជនត្រូវតែអនុវត្តគម្លាតសុវត្ថិភាពនិងវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការរាលដាលរាប់ទាំងការលាងដៃនិងពាក់ម៉ាស់ជាប្រចាំផង លោកបន្តថា «​ប្រសិនពួកគេពាក់ម៉ាស់គ្រប់ពេល នៅពេលអ្នកមានជំងឺជជែកជាមួយអ្នកមានសុខភាពល្អ ហានិភ័យការឆ្លងមានតែ,ភាគរយប៉ុណ្ណោះ​»

បន្ថែមពីនេះលោក Bancha ក្នុងសន្និសីទសារព័ត៌មានដដែលនោះ ក៏ព្រមានដែរថា លោកមិនអាចទាត់ចោលលទ្ធភាពដែលថា មានអ្នកផ្ទុកជំងឺប៉ុន្តែមិនមានរោគសញ្ញា កំពុងរស់នៅក្នុងចំណោមប្រជាជនទូទៅនោះទេ បើទោះជាស្ថានភាពទូទៅល្អប្រសើរក្ដី

គួរបញ្ជាក់ថាមន្ត្រីសុខាភិបាលថៃ បានគូសបញ្ជាក់ថា ដើម្បីងា្ករការផ្ទុះឡើងជំងឺក្នុងស្រុក រដ្ឋាភិបាលថៃកំពុងផ្តោតលើចំណុចចំនួន គឺជំងឺប្រជាជន និងទីកន្លែង ជំងឺ គឺរដ្ឋាភិបាលព្យាយាមស្វែងរកអ្នកមានវីរុសដើម្បីទប់ស្កាត់ការរាដាល ចំណែកកត្តាប្រជាជន គឺរដ្ឋាភិបាលចង់ឲ្យប្រជាជនប្រកាន់ខ្ជាប់វិធានសុខាភិបាលមានពាក់ម៉ាស់ជាដើម រីឯទីតាំងរដ្ឋាភិបាលថៃ លុបចោលកម្មវិធីដែលមានអ្នកចូលួច្រើនដូចជាការហាមឃាត់ការប្រគំតន្ត្រី និងព្រឹត្តិការណ៍កីឡាជាដើម៕ដោយ៖ស តារា


ចែករំលែក៖