ភ្នំពេញ៖ នាព្រឹកពុធ ៦កើត ខែអស្សុ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការទី១សម្រាប់រៀបចំសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំពិនិត្យរៀបចំផែនការការងាររបស់អនុគណៈកម្មការ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកអនុគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈ ការរចនាBackdrop សមាសភាពភ្ញៀវចូលរួម ទីកន្លែងរៀបចំពិធី ការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងផែនការការងារផ្សេងៗដែលត្រូវអនុវត្តបន្ត ដើម្បីដាក់ជូនឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំសន្និបាតពិនិត្យសម្រេច៕
ដោយ៖ សិលា