ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេសុី បានចេញសេចក្តីជូនដំណឹងថា៖ បើជនបរទេសដែលចង់ទៅប្រទេសម៉ាឡេស៉ី ត្រូវបង់ថ្លៃធ្វើចត្ដាឡីស័កម្នាក់១១៥០ដុល្លារ។
យោងតាមកំណត់ទូតលេខ KLN 56/2020 ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួង ការបរទេសម៉ាឡេស៊ី ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សូមជម្រាបជូនប្រជាពលរដ្ឋខ្មែរ ដែលជាសិស្ស និស្សិត ពលករ /ពលការិនី រួមទាំងអ្នកដែលមានទីលំនៅអចិន្ត្រៃយ៍ ឬបណ្តោះអាសន្ននៅ ប្រទេសម៉ាឡេស៊ី ហើយមានបំណងធ្វើដំណើរចូលមកប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេលនៃការអនុវត្ត U9UM n tınh Iuşu (Recovery Movement Control Order – MCO) មេត្តាជ្រាបថា ៖ ចាប់ពីថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២០ នេះតទៅ ជនបរទេសទាំងអស់ត្រូវបង់ថ្លៃធ្វើ ចត្តាឡីស័ក (Quarartine) ចំនួន៤៧០០រីងហ្គីត (ប្រមាណ ១១៥០ដុល្លារអាមេរិក) សម្រាប់អ្នកដំណើរ ម្នាក់។ ថវិកាចំនួន៤៧០០ រីងហ្គីតនេះ ត្រូវបង់ជូនមន្ត្រីនៃក្រសួងសុខាភិបាលម៉ាឡេស៊ី ដែលប្រចាំការ នៅតាមច្រកចូលអន្តរជាតិនានារបស់ប្រទេសម៉ាឡេស៊ី។
ការបង់ថ្លៃខាងលើនេះ មិនត្រូវបានអនុវត្តចំពោះអ្នកដែលត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅ តាមផ្ទះ ដូចជាអ្នកមានបណ្ណអនុញ្ញាតធ្វើដំណើរ និងអ្នកការទូតឡើយ៕
ដោយ៖ សិលា